មិនមែននារីទាំងអស់ សុទ្ធតែចង់បានស្វាមីមហាសេដ្ឋី!! កញ្ញា benraviyanun.t បដិសេដជួបមុខបុរសមហាសែនមាន តែសប្បាយចិត្តជាមួយម្នាក់នេះ!
ជាប់ឈ្មោះក្នុងប្រធានបទសិល្ប:កំសាន្តយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ថ្នាក់ត្រូវចេញមុខមកបកស្រាយកាពិតអោយមហាជនអស់មន្ទិលសង្ស័យ អស់ចម្ងល់ សម្រាប់តារាស្រី benraviyanun.t ដែលទើបតែមានពត៌មានទាក់ទងគ្នាជាមួយអ្នកអានពត៌មាន ហើយត្រូវអ្នកប្រើប្រាស់អ៊ិនធឺណែតនាំយកមកសសេរក្នុងផ្លូវអាក្រក់ជាច្រើន។

ចុងក្រោយកញ្ញា benraviyanun.t បានបង្ហាញខ្លួននៅក្នុងកម្មវិធីសម្ភាសន៍ល្បី “แฉ” បកស្រាយកាពិតថាមិនទាន់ក្លាយជាសង្សារទេ ពេលនេះទើបតែបានចាប់ផ្តើមសិក្សាចិត្តគ្នា ហើយប្រធានបទថ្មី “តារាស្រីបដិសេដការណាត់ជួបមហាសេដ្ឋី អ្នកមានក្រុមហ៊ុនមានយន្តហោះផ្ទាល់ខ្លួន” បានលេចឡើងក្លាយជាពត៌មានដែលគួរអោយចាប់អារម្មណ៍មួយទៀត។

នៅក្នុងបទសម្ភាសន៍ពិធីករសួរថាដែលគេខំណែនាំប្រុសល្អៗ អ្នកមានមហាសាលអោយហេតុអ្វីមិនព្រមបើកចិត្ត ចុះហេតុអ្វីពេលនេះប្តូរចិត្តចង់មានស្នេហា? កញ្ញា benraviyanun.t ឆ្លើយថាម៉ែ!!រឿងបេះដូងមិនអាចបង្ខំបានទេ កាលនោះមកពីមានអារម្មណ៍ថាមិនមែនជាអ្វីដែលខ្លួនតាមរក ទើបមិនចង់ចាប់ផ្តើម ឬធ្វើអោយនរណាមិនសប្បាយចិត្តពេលគ្រប់យ៉ាងមិនអាចទៅមុខបាន។
អត្ថបទដោយ សា



