លួងបានសម្រេចទេ?? លោក twopee ចេញបទចម្រៀងថ្មី “Can’t Say Goodbye” ដែលគ្រប់គ្នាគិតថាគាត់តែងអោយកញ្ញា ladiiprang (មានវីដេអូ)!

ទស្សនិកជនគិតថាលោក twopee និងកញ្ញា ladiiprang អាចធ្វើចិត្តបានហើយពេលនេះព្រោះគ្រប់យ៉ាងកន្លងផុតទៅជាយូយាណាស់មកហើយ ប៉ុន្តែថ្ងៃនេះទើបបានដឹងថាខាងប្រុសនៅមិនទាន់ទៅមុខរួចទេ គាត់នៅស្រលាញ់គូដណ្តឹង នៅចង់អោយនាងត្រឡប់មកវិញ នៅស្តាយក្រោយនឹងរឿងដែលបានកើតឡើងដោយបាននាំយកអារម្មណ៍ទាំងអស់នោះមកសសេរជាបទចម្រៀង។
ថ្មីៗនេះលោក twopee បានចេញបទចម្រៀងថ្មីមានចំណងជើងថា “งานเลี้ยงย่อมมีวันเลิกรา ( Can’t Say Goodbye )” ដែលមានអត្ថន័យដូចរឿងដែលកើតមានឡើងពិតៗនៅក្នុងជីវិតស្នេហារបស់គាត់និងអតីតមិត្តស្រី ladiiprang។ នៅក្នុងបទថ្មីនោះបង្ហាញអារម្មណ៍ថាគ្រប់យ៉ាងនៅស្ថិតក្នុងការចងចាំរបស់តួអង្គគ្រប់ពេល ប៉ុន្តែមិនដឹងធ្វើយ៉ាងណាដើម្បីអោយគ្រប់យ៉ាងត្រឡប់មកល្អឡើងវិញ។
បន្ទាប់ពីអតីតមិត្តប្រុសផុសបទ Can’t Say Goodbye ចូលក្នុងអ៊ិនស្តាក្រាមកញ្ញា ladiiprang ចូលមក like អោយភ្លាមៗ។ ឃើញហើយហ្វែនខ្លាប់របស់អ្នកទាំងពីរនាំគ្នាសោកស្តាយ រញ្ជួយចិត្ត និងប្រាថ្នាចង់អោយតារាស្រីចិត្តទន់ព្រមផ្តល់ឧកាសអោយលោក twopee ម្តងទៀត។

After Footer (Active) - damrei Mr1 Zone2


អត្ថបទដោយ សា