ពោះកាន់តែធំសម្រស់កាន់តែអេម Ice Apisada ស៊ិចស៊ីមុនសម្រាលពិតៗស្លៀកឈុតប៊ីគីនីបង្អួតពោះធំរលោងម៉ត់ខៃសំខាន់អង្គុយធ្វើ…..! មានវីដេអូ
អាចនិយាយបានថាការលង់ស្រលាញ់ទេសភាពសមុទ្រនិងការស្លៀកឈុតហែលទឹកគឺជាផ្នែកសំខាន់ក្នុងជីវិតមួយទៀត សម្រាប់អនាគតអ្នកម៉ាក់ដៃថ្មីដ៏សែនស៊ិចស៊ីយ៉ាង Ice Apisada ដែលខណៈពេលនេះពោះកាន់តែធំហើយ 8 ខែជាផ្លូវការ ត្រៀមនិងរាប់ថយក្រោយជួបមុខកូន អាចនិយាយបានថារំភើបចិត្តពិតៗ
នៅពេលថ្មីៗនេះ Ice Apisada ក៏បានបណ្ដើរស្វាមីទៅដើរលេងយ៉ាងសប្បាយរីករាយ នៅសមុទ្រភូកេត ដោយសាម៉ីខ្លួនក៏មិនភ្លេចជ្រើសរើសឈុតប៊ីគីនីតូចៗដើម្បីបង្អួតក្បាលពោះដ៏ធំនិងស្រស់ស្អាតបំផុត អមជាមួយប្រយោគថា “នាំកូនស្រីមកដើរលេងនៅភូកេត ត្រៀមខ្លួននិងក្លាយជាក្មេងភូកេតហើយចា”
ដោយរឿងនេះហ្វេនៗនាំគ្នានិយាយក្នុងសម្លេងតែមួយថា Ice Apisada ជាអ្នកពោះធំចាស់ខែជិតសម្រាលមួយរូបទៀត ហើយអ្វីដែលសំខាន់នាងកាន់តែស្រស់ស្អាតឡើងរាល់ថ្ងៃ
អត្ថបទដោយ : នីត្តា





















