Tono លាតត្រដាងពីធីបុណ្យឆ្លើយតប​នឹង​សេចក្តី​សប្បុរស​របស់​ប្រជាជន​ទាំង​សងខាង​ថៃ-ឡាវ

ចប់ហើយសម្រាប់បេសកកម្ម One Man and The River ដែលជាគម្រោងហែទឹកឆ្លងទន្លេមេគង្គដឹកនំាដោយតារាសម្តែង-តារាចម្រៀងវ័យក្មេងដ៏ល្បី “Tono Phakin”។ បន្ទាប់ពីគម្រោងការនេះប្រព្រឹត្តទៅបានយ៉ាងជោគជ័យលោកផ្ទាល់បានបង្ហើបថានឹងបួសមុខភ្លើង ដើម្បីតបស្នងគុណធម៌របស់ប្រជាជនទាំងសងខាង ថៃ-ឡាវ ដែលបានជួយគ្នាយ៉ាងល្អ។

ក្នុងនោះដែរ Tono ក៏បានបង្ហើបថានឹង​ចូល​រួម​ក្នុង​ពិធី​ឧបសម្បទា​រយៈពេល ៧​ថ្ងៃ ចន្លោះ​ពី​ថ្ងៃ​ទី​៩-១៥ ខែ​មករា ឆ្នាំ​២០២៣ នៅ​វត្ត Phra That Phanom Woramahawihan។ ហើយក៏ត្រូវបានគេដឹងថាមិត្តស្រីរបស់លោកNycha Natnicha ក៏មានគម្រោងក្នុងការចូលរួមក្នុងពិធីនេះដែរដើម្បីជួយគាំទ្រទៅដល់មិត្តប្រុសរបស់ខ្លួន។ ការសម្រេចចិត្តនេះដែរក៏បានធ្វើឱ្យអ្នកដែលបានចូលរួមបរិច្ចាគនាំគ្នាគាំទ្រយ៉ាងច្រើនសន្ធឹកផងដែរ។
After Footer (Active) - damrei Mr1 Zone2
Eriya