Super Star ជំនាន់លោកយាយ!! ម្តាយរបស់តារាស្រី Chomismaterialgirl បានបំលែងខ្លួនធ្វើជាតារា youtuber ម្នាក់ទៀត (មានវីដេអូ)!!
ដូចដែលអ្នកប្រើប្រាស់បណ្តាញសង្គមតែងនិយាយជាញឹកញាប់ថាគ្រួសាររបស់អ្នកនាង Chomismaterialgirl គឺជាគ្រួសារ “born to be a star!” សមាជិកទាំងអស់មានប្រជាប្រិយភាព មានភាពទាក់ទាញ និងទទួលបានក្តីស្រលាញ់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់ទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស។ ចុងក្រោយក្រៅពីស្វាមីនិងកូនៗ “លោកយាយនីង” អ្នកម្តាយរបស់តារាស្រីបានក្លាយជាមនុស្សរបស់មហាជនម្នាក់ទៀតជាស្ថាពរហើយថ្ងៃនេះ!

ថ្មីៗនេះតារាស្រី និងអ្នកពាក់ព័ន្ធទាំងអស់បាននាំគ្នាធ្វើសេចក្តីប្រកាសណែនាំ កម្មវិធី Youtube ថ្មីរបស់លោកយាយរបស់អូនសាយហ្វា អូនផាយុ និងអូនអាប៊ីហ្កេលអោយទស្សនិកជនបានស្គាល់ទាំងនៅក្នុងអ៊ិនស្តាក្រាម ហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងទៀត។ កម្មវិធីថ្មីនោះឈ្មោះថា “ครัวยายหนิง ឬ ផ្ទះបាយរបស់យាយនីង” ដែលរៀបចំឡើងដើម្បីណែនាំប្រាប់ពីវិធីជីវិតរបស់មនុស្សដែលចូលចិត្តដាំបន្លែងបង្កា ធ្វើអាហារធម្មជាតិដោយខ្លួនឯង សម្រាប់កូនៗនិងចៅៗជាទីស្រលាញ់។

កម្មវិធី “ครัวยายหนิง” ទទួលបានប្រជាប្រិយភាពខ្លាំងណាស់ដោយចេញ EP.1 ភ្លាមមានអ្នកចូលទស្សនារាប់ម៉ឺននាក់ភ្លាមក្នុងរយ:ពេលយ៉ាងខ្លីហើយមានតែអ្នកសំណូមពរអោយចេញវគ្គបន្ទាប់ក្នុងពេលឆាប់ៗ។ លើសពីនោះទៅទៀតមានទស្សនិកជន និងហ្វែនខ្លាប់ច្រើនណាស់ដែលនាំគ្នាចូលមកខមមិនសសើរថាកម្មវិធីរបស់លោកយាយល្អ មានអត្ថប្រយោជន៍ មើលហើយធ្វើអោយមានអារម្មណ៍ស្រស់ស្រាយតាម។
អត្ថបទដោយ សា



