TOP អ្នកមាន!! ឪពុករបស់លោក Pokmindset រកស៊ីខាតធុនម្តង ៧០០ លាន តែប្រាក់ប៉ុណ្ណឹងមិនអាចធ្វើអ្វីគ្រួសាររបស់ពួកគេបានឡើយ (មានវីដេអូ)!
ទស្សនិកជនប្រហែលជាបានជ្រាបស្រាប់ហើយថាលោក “សិទ្ធគាត” ឪពុករបស់តារារ៉ែភើ Pokmindset និងតារាសម្តែងល្បី Margie គឺអ្នកមានលំដាប់កំពូលៗរបស់ប្រទេសថៃ គាត់កាន់កាប់និងគ្រប់គ្រង់គ្រួសារធុរកិច្ចធំៗជាច្រើនពាសពេញប្រទេស និងនៅតំបន់សំខាន់ៗដូចជាកោះ Maldives ។ មានមនុស្សច្រើនណាស់ដែលសង្ស័យថាហេតុអ្វីបានមានម្ល៉ែះ? រកស៊ីមិនដែលជួបបញ្ហាមែនទេបានមានទ្រព្យច្រើនដល់ថ្នាក់នេះ? ចម្លើយគឺមិនមែនទេតាមពិតទៅអ្នកដឹកនាំត្រកូលអភិជនម្នាក់នេះរកស៊ីមានដួលរលំដូចគេដូចឯងដែល ប៉ុន្តែគាត់មិនព្រមឈប់!

ថ្មីៗនេះនៅក្នុងកម្មវិធី Youtube “ป๊อกกี้ on the run ss5” តារាប្រុសស្រីបានអញ្ជើញអ្នកមានគុណមកធ្វើជាភ្ញៀវកិត្តយសងោយនិយាយរៀបរាប់ពីការចាប់ផ្តើមរកស៊ីជំនួញផ្នែកសណ្ឋាគាដែលជាប់ឈ្មោះលំដាប់លេខ១នៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ន។ លោក “សិទ្ធគាត” បានរៀបរាប់ថាគាត់ចាប់ផ្តើមតាំងពីសម័យគេមិនទាន់ស្គាល់ប្រទេសថៃ ចាប់ផ្តើម ៦ ឆ្នាំដំបូងគាត់ខាតបង់អស់ជា ៧០០ លានបាតដោយសារបណ្តោយអោយអ្នកដទៃមកមើលការខុសត្រូវជំនួស។

កាលនោះសមាជិកគ្រួសារមិនមាននរណាអនុញ្ញាតអោយគាត់ធ្វើវាបន្តឡើយ គ្រប់គ្នាប្រាប់អោយគាត់លោកអគារលក់ដីនោះចោលបន្ទាប់ពីខាតលុយយ៉ាងច្រើនមហាសាលនោះ។ ប៉ុន្តែដោយចិត្តស្រលាញ់ និងជំនឿជឿជាក់លើវិស័យសណ្ឋាគាលោក “សិទ្ធគាត” បន្តជំនះដោយធ្វើការកាន់តែធ្ងន់ ហើយនៅទីបំផុតសណ្ឋាគានោះក៏ទទួលបានជោគជ័យកើតជាកូនពូនជាចៅជាច្រើនសាខាដូចបច្ចុប្បន្ននេះ។
អត្ថបទដោយ សា



