ស្វីតមិនអោយចាញ់គេ!! កញ្ញា richyoranate សសើរលោក gxxod ថាជាមិត្តប្រុសដែលល្អបំផុតក្នុងលោក ធ្វើរឿងនេះអោយទាំងនាងមិនបានសុំ!
ជាគូស្នេហ៍សិល្ប:ករសិល្ប:ការិនីថៃដែលចាប់ផ្តើមពីមិត្តភក្តិមកហើយប្តូរជាសង្សារដ៏គួរអោយស្រលាញ់ សម្រាប់គូរបស់កញ្ញា Richy តួឯកស្រីញញឹមផ្អែមស្រទន់ និងលោក gxxd តារាសម្តែងប្រុសដែលទស្សនិកជនច្រឡំថាជា Oppa មកពីប្រទេសកូរ៉េខាងត្បូង។ ជាទូទៅទាំងពីរនាក់ស្រលាញ់គ្នាបែបស្ងាត់ៗ មិនសំញែង មិនបង្ហួតស្នេហាបែបហាយសូស៊ីវីល័យឡើយ ពួកគេជ្រើសរើសទាក់ទងគ្នាបែបសាមញ្ញៗ ផ្តល់ក្តីស្រលាញ់អោយគ្នាដោយវិធីងាយៗប្រចាំថ្ងៃ។

ចុងក្រោយស្ងាត់ពេកអ្នកសារពត៌មានបានសុំសម្ភាសន៍តារាស្រីអោយផ្តល់ អាប់ដេត ពីជីវិតស្នេហាអោយហ្វែនខ្លាប់បានដឹងនិងបានសប្បាយចិត្តនៅក្នុងកម្មវិធី Event ដែលនាងបានចូលរួមកាលពីព្រឹកមិញនេះ។ កញ្ញា Richy ឆ្លើយថាស្នេហារបស់នាងនិងមិត្តប្រុសលោក gxxd នៅដដែល ទាំងពីរនាក់មើលថែគ្នាបានយ៉ាងល្អ តារាប្រុសតែងជួយផ្តល់មតិយោបល់ជួយធ្វើនេះធ្វើនោះអោយនាងជានិច្ច (និយាយហើយពោលថាសង្សារម្នាក់នេះធ្វើអោយនាងគ្រប់យ៉ាង នាងសំណាងណាស់)។

ចំណែកទាក់ទងនឹងគម្រោងរៀបអាពារហ៍ពិពារហ៍វិញតារាស្រីប្រាប់ថាមិនទាន់គិតដល់ទេ ពេលនេះសុំប្រឹងប្រែងធ្វើការ បើកអាជីវកម្មរួមគ្នាដើម្បីគ្រួសារ ដើម្បីអ្នកនៅលើភ្នំ និងដើម្បីសន្សំលុយសម្រាប់អនាគតសិន។ សរុបមកគូស្នេហ៍តារាមួយគូនេះមានទំនាក់ទំនងស្នេហាមួយដែលត្រជាក់មិនដែលមានទំនាស់ មើលមុខដឹងពីអារ្មណ៍យល់ចិត្តគ្នាគ្រប់រឿង និងតាមជួយទំនុកបំរុងគ្នាទៅវិញទៅមកសូម្បីរឿងតូចតាចដើម្បីគម្រោងថ្ងៃអនាគតដែលពួកគេស្រម៉ៃចង់បាន។
អត្ថបទដោយ សា



