តារាស្រីតួឆ្នាស់ Due Arisara ទទួលស្គាល់ថាកែមុខប៉ុន្ដែមិនមែននៅក្មេងមិនស្អាតទេ…

តារាសម្ដែងស្រីតួឆ្នាស់តួឆ្នើមក្នុងរឿងភាគថៃសម្រស់លេចធ្លោរបានស្វាមីជាសេដ្ឋីនាង Due Arisara មិនដែលបដិសេដនោះឡើយពេលសួរដល់រឿងការកែកុនរូបសម្រស់ គឺនាងពិតជាបានធ្វើខ្លះមែនប៉ុន្ដែមិនមែនកាលពីនៅក្មេងមិនស្រស់ស្អាតនោះទេគឺចង់បន្ថែមភាពស្រស់ស្អាតនិងរក្សាភាពក្មេងវ័យ។

ដោយរូបនាងគឺជាតារាស្រីតួរងម្នាក់ដែលមានរូបសម្រស់លេចធ្លោរស្រស់ស្អាតមិនចាញ់តួឯកស្រីនោះឡើយ ទាំងច្រមុះ មាត់ ភ្នែក ចិញ្ចើមសុទ្ធតែមើលទៅស្រស់ស្អាតទាក់ទាញ។ ដោយសម្រស់មុខមាត់បច្ចុប្បន្នរបស់នាងគឺមិនបានខុសទាំងស្រុងពីមុខមាត់ដើមពីកំណើតនោះឡើយ គ្រាន់តែមានបន្ថែមខ្ទង់ច្រមុះ​ និងចាក់បំពេញបបូរមាត់ឲស្រស់ស្អាតថែមប៉ុណ្ណោះ ហើយក៏មានការមើលថែទាំសម្រស់ស្បែកឲភ្លឺថ្លាជាងមុខផងដែរ។ កាលពីនៅក្មេងរូបនាងក៏មានមុខមាត់រូបរាងគួរឲស្រលាញ់ស្រស់ស្អាតសមវ័យផងដែរ តោះមកមើលរូបកាលពីក្មេងរបស់តួរងមុខស្អាត Due Arisara ទាំងអស់គ្នា៖

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ