កញ្ញា vjwoonsen បង្ហោះរូបគូជាមួយមិត្តប្រុសអោយគ្រប់គ្នាឃើញច្បាស់ៗជាលើកដំបូង!

សម្រេចចិត្តប្រកាសប្រាប់ថាកំពុងមើលចិត្តគ្នាជាមួយមហាសេដ្ឋីរួចរាល់ហើយសម្រាប់ ប្រធានក្រុមហ៊ុនវ័យក្មេង vjwoonsen តារាស្រីដែលរក្សារខ្លួនអោយនៅលីវជាច្រើនឆ្នាំបន្ទាប់ពីបែកបាក់ជាមួយមិត្តប្រុសចាស់។ កន្លងមកនាងមិនដែលបង្ហោះរូបភាពគូជាមួយមិត្តប្រុសថ្មីចូលក្នុងអ៊ិនស្តាក្រាមបែបច្បាស់ៗចំៗអោយអ្នកតាមដានឃើញនោះឡើយ ទើបតែចុងក្រោយនេះទេដែលទាំងអស់គ្នាអាចមើលនិងចូលរួមសម្តែងក្តីរីករាយជាមួយនាងបាន។
កាលពីថ្ងៃទី១ ខែវិច្ឆិកា ថ្មីៗនេះតារាស្រីបានរៀបចំធ្វើពិធីសក្ការ:បូជាសុំជោគរាសីពីខែថ្មី ហើយបាននាំយករូបភាពមកផុសបង្ហាញអោយអ្នកតាមដានក្នុងអ៊ិនស្តាក្រាមបានឃើញព្រមជាមួយ Caption សសេរថា “ព្រះម៉ែ លក្ម្សី 🙏🏻🙏🏻 នៅវត្តផៃងឺនឆូតណារ៉ាម ថ្ងៃទី ៣០ តុលាឆ្នាំ ២០២២ ពិធីបួងសួងបើកព្រះនេត្ម”។
ដោយក្នុងចំណោមរូបទាំងអស់មានរូបពីរសន្លឹកដែលនាងអង្គុយផ្ទឹមនឹងឈរសំពះជាមួយមិត្តប្រុសហាយសូ ដោយឃើញហើយទស្សនិកជននាំគ្នាចូលមកអនុមោទនាបុណ្យក៏ដូចជាសម្តែងក្តីស្រលាញ់អោយរូបភាពដែលនាងចាប់ផ្តើមបង្ហាញអោយមើលជាលើកដំបូងលើកនេះមែនទែន។ ហ្វែនខ្លាប់រំភើបរីករាយជាមួយស្នេហាគ្រាថ្មីរបស់កញ្ញា vjwoonsen ជាខ្លាំងអ្នកទាំងពីរសាសមគ្នាទាំងរូបសម្បត្តិ ចរិកលក្ខណ: និងមុខមាត់ឋាន:នៅក្នុងសង្គម។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា