តែងតែធ្វើអោយហ្វែនខ្លាប់និងអ្នកប្រើប្រាស់អ៊ិនធឹណែតលង់ស្រលាញ់នាំជានិច្ចសម្រាប់អូន Abigail កូនស្រីទី៣របស់កំពូលតារាស្រី chomismaterialgirl និងមហាសេដ្ឋី nottvisrut ដែលកាន់តែធំតែខ្លួនកាន់តែខ្លាំងគ្រប់ម៉ូតគ្រប់ស្តាយល៍។ ចុងក្រោយផុសរូបក្នុងឈុតកូនក្លាយធ្វើអោយអ្នកតាមរាប់សែននាក់លង់ស្រលាញ់នាំគ្នាចូលមកសម្តែងក្តីស្រលាញ់អោយភ្លាមៗបន្ទាប់ពីបានឃើញរូបរបស់គាត់នៅក្នុងបណ្តាញសង្គម។

កាលពីម្សិលមិញនេះអ្នកនាង chomismaterialgirl បានផុសរូបកូនពៅជាច្រើនសន្លឺកចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption ជារូបអ៊ីម៉ូជិក “🐆🐾💖” ដែលមានអ្នកចូលមកប្រាប់ថាស្រលាញ់អូនអាប៊ីហ្កេល ចង់ជួបចង់លេងជាមួយយ៉ាងច្រើនសន្ធឹកសន្ធាប់។

សរុបមកអូន Abigail កូនស្រីរបស់អ្នកនាង chomismaterialgirl ពិតជាមិនធម្មតាមែន ផុសរូបលើកណាគ្រប់គ្នាត្រូវឈប់ចូលមើលរូប ចូល like, Comment អោយភ្លាមៗ។ បច្ចុប្បន្ននេះអូន “ហ្កេល” ជាស៊ុបភើស្តារ៍ជាមនុស្សមានឥទ្ធិពលក្នុងបណ្តាញសង្គមយ៉ាងពិតប្រាកដ មិនដែលមានផុសណាមានចំនួនឡាយក៍ក្រោម ២សែនឡើយ!
អត្ថបទដោយ សា






