អយុតិ្តធម៌ណាស់សម្រាប់ម៉ាក់ៗ! អូន Kawin កូនប្រុស Sririta ពីមួយថ្ងៃទៅមួយថ្ងៃធ្វើខ្លួនតាមតែប៉ាៗ ដល់ថ្នាក់រឿងមួយនេះក៏ដូចគ្មានចន្លោះ! មានរូបភាព

ស្រស់សង្ហាផ្អែមល្ហែមតាំងតែពីក្មេងពិតមែនហើយ សម្រាប់អូន Kawin កូនប្រុសរបស់អ្នកម៉ាក់រូបស្រស់តារាល្បីឈ្មោះ Sririta Jensen ជាមួយលោកប៉ារូបសង្ហាកំពូលស្រលាញ់ប្រពន្ធ Korn Narongdej ជាពិសេសនៅពេលកូនប្រុសដំបូងតែងខ្លួនជាក្រុមគូរជាមួយប៉ាម៉ាក់

ហើយរូបភាពដំណើរកំសាន្ដរបស់អ្នកទាំងបីប៉ាម៉ាក់កូននៅកោះសាម៉ុយ និងភាពគួអោយស្រលាញ់របស់អ្នកកំលោះតូច Kawin ដែលតុបតែងខ្លួនតាមលោកប៉ា ទាំងការស្លៀកពាក់ មួក បូករួមទាំងទឹកមុខទៀត ជាពិសេសអមដោយប្រយោគសារខ្លីៗថា “មួយណាជា Korn មួយណាជា Kawin?”

After Footer (Active) - damrei Mr1 Zone2

រឿងនេះធ្វើអោយហ្វេនៗនាំគ្នាចូលមកចុចឡាយពេញទឹកពេញដី ព្រោះតែភាពសង្ហារបស់ប៉ាកូនជះខ្លាំងពេក ឡើងហ្វេនៗឈឺភ្នែកអស់ហើយ ហើយក៏វង្វេងចែកមិនដាច់ដែរថាមួយជាប៉ាមួយណាជាកូនបើដូចគ្នាពេក

អត្ថបទដោយ : នីត្តា