ពត៌មានតួឯកប្រុសជើងចាស់លោក Aom ឈឺធ្ងន់ជាការពិត ពេលនេះលេចរូបនៅមន្ទីពេទ្យ…

មានការអះអាងពិតប្រាកដហើយ ក្រោយមានពត៌មានចចាមអារ៉ាមថាពេលនេះតួឯកស្រីជើងចាស់មានប្រជាប្រិយភាពច្រើនឆ្នាំលោក Om Akkaphan ធ្លាក់ខ្លួនឈឺធ្ងន់មិនអាចថតរឿងបាន កំពុងសម្រាកព្យាបាលក្នុងមន្ទីពេទ្យ។

ដោយមានការសួរនាំសម្ដែងក្ដីបារម្ភពីអ្នកគាំទ្រជាច្រើនក្រោយមានពត៌មាន ខាងក្រុមហ៊ុនដែលលោក Om Akkaphan ធ្វើការជាមួយ ក៏បានបង្ហោះរូបលោកមួយសន្លឹកជារូបកំពុងទទួលការព្យាបាលនៅមន្ទីពេទ្យពិតប្រាកដមែន។ ដោយលោក Om នៅមានទឹកមុខញញឹមឲអ្នកគាំទ្រដែលតែងបារម្ភពីរូបលោក និងនៅបន្ដព្យាបាលខ្លួនសិនមុននឹងបន្ដកាងារនៅថ្ងៃក្រោយ។ ដោយពេលនេះរឿងដែលរូបលោកត្រូវសម្ដែងបានផ្អាកសិននិងមិនដឹងបានបន្ដនៅពេលណានៅឡើយទេ តែរូបលោកក៏មានរឿងដែលធ្លាប់សម្ដែងរួម កំពុងចាក់ផ្សាយឲមហាជនបានគាំទ្រទស្សនាផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ