តម្រូវចិត្តមិនត្រូវទេ! Mai Davika ត្រូវបានអ្នកបណ្ដាញសង្គមជេរគ្មានសំចៃមាត់បន្ទាប់ពីនាងចេញបទភ្លេងមួយមានចំណងជើងថា…! មានរូបភាព

Mai Davika ត្រូវបានគេរិះគន់ចំពោះបទភ្លេងរបស់នាង (មិនទំលាប់) ជេរនោះជេរៗគ្មានសំចៃមាត់ បង្ហាញពីវិធីដោះលែង ហើយក៏មាន Ter Chantwit ចាំផ្ដល់កំលាំងចិត្ត

ទើបតែឡើងកូដជាអ្នកចម្រៀង បញ្ចេញបទភ្លេងលើកដំបូង (ចូលចិត្តទេ?!) បានមួយរយៈពេលធំដែរហើយ សម្រាប់តារាសម្ដែងកំពុងល្បី Mai Davika ដែលខិតខំលះបង់និងតាំងចិត្តដាក់កាយកាយចិត្តធ្វើបទភ្លេងនេះខ្លាំងណាស់ ដើម្បីចែកចាយក្ដីសុខដល់ហ្វេនៗ ហើយគ្រប់គ្នាក៏បាននាំយកមកច្រៀងតាមច្រើនណាស់ខណៈពេលនេះ ហើយជារឿងធម្មតាផងដែរសម្រាប់អ្នកចូលចិត្តរិះគន់

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងតួឯកស្រីស្អាតយើងបានបញ្ចេញអារម្មណ៍តាមរយៈបណ្ដាញសង្គម Twitter ឈ្មោះ @DavikaH បន្ទាប់ពីទទួលបានការខមិនពីសំណាក់ហ្វេនៗថា “Mai មិនមែនជាតារាចម្រៀងទេចា (ព្រោះពូកែមិនទាន់គ្រប់គ្រាន់) ប៉ុន្ដែ Mai ជាអ្នកសម្ដែងហើយមកច្រៀងធ្វើអោយ Mai មានក្ដីសុខណាស់ Mai អាចសាងស្នាមញញឹមអោយហ្វេនៗបាន #ចូលចិត្តទេ”

“រឿងមួយដែល Mai នឹងធ្វើគឺមិនបំផ្លាញអារម្មណ៍របស់របស់នរណាដែលធ្វើបាប Mai នោះទេទោះជាធ្ងន់ធ្ងរយ៉ាងណាក៏ដោយ…. Mai និងបញ្ឍប់វាដោយការនៅស្ងៀមនិងរក្សាទុកនិងខ្លួនជានិច្ច ត្រូវគេជេរហ្វ្រីៗមកច្រើនហើយតែមិនធ្លាប់ទំលាប់នោះទេ វាប៉ះពាល់អារម្មណ៍មករហូត ទោះជាយើងនិយាយថាអូខេយើងយល់ពីអ្នកដែលថាអោយយើង Mai ត្រូវហ្វឹកហាត់ផ្លូវចិត្តអោយរឹងមុំាហើយរៀនដោះលែងនេះហើយជាដំណោះស្រាយ”

” Mai អគុណគ្រប់គ្នាដែលផ្ដល់កំលាំងចិត្តនិងយល់ចិត្តរបស់ Mai ដែល​ “Always” ចង់ក្លាយជាម្នាក់នោះដើម្បីអ្នកគ្រប់គ្នា….ចង់ប្រគល់ជូនរឿងល្អៗដល់គ្រប់គ្នាហើយក៏ចង់អោយដឹងថាអ្នកទាំងអស់គ្នាគឺជាមនុស្សសំខាន់ និងមានតម្លៃណាស់ហើយក៏គួតែមានក្ដីសុខនូវអ្វីដែលខ្លួនមាន”

រឿងនេះកំលាំងចិត្តពីមនុស្សសំខាន់យ៉ាង Ter Chantwit ប្រញាប់ចូលមកខមិនផ្ដល់កំលាំងចិត្តដល់មិត្តស្រីភ្លាមៗដោយប្រយោគខ្លីៗថា “Always” អមជាមួយរូបបេះដូងហើយក៏នៅមានអ្នកគាំទ្រជាច្រើនទៀតចូលមកផ្ដល់កំលាំងចិត្តដូចគ្នា

អត្ថបទដោយ : នីត្តា