ខណៈពេលដែលមានគូស្នេហ៍សិល្បៈករជាច្រើនបានបង្ហាញពីទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែម និងគួរឲ្យស្រលាញ់ជាសាធារណៈជាពិសេសក្នុងបណ្ដាញសង្គមផ្លូវការ គេក៏សង្កេតឃើញថាមានគូស្នេហ៍សិល្បៈករមួយចំនួន មិនបានបង្ហាញពីទំនាក់ទំនងរបស់គេជាសាធារណៈឡើយពោលគឺទាក់ទងគ្នាលក្ខណៈស្ងាត់ៗ រហូតដល់មានពេលខ្លះមានមហាជនជាច្រើនមិនបានដឹងថាពួកគេមានទំនាក់ទំនងស្នេហាឡើយ។
តោះទៅមើលបន្តិចមើលថាតារាទាំងអស់នោះជាអ្នកណាខ្លះ៖
1 Great Warintorn
ប្រិយមិត្តដែលជាអ្នកគាំទ្របុរសសង្ហាររូបនេះ ប្រហែលជាបានដឹងរួចមកហើយថាលោកមានសង្សាររួចមកហើយ ដែលសង្សាររបស់លោកជាគ្រូពេទ្យ និងម្ចាស់គ្លីនិកកែសម្ផស្សមួយកន្លែង។ ប៉ុន្ដែ Great មិនទាន់បើកបានបង្ហាញគូស្នេហ៍របស់លោកពេញមុខពេញមាត់នៅឡើយទេ។
2 PunPun Sutatta
បើនិយាយពីកញ្ញារូបស្រស់ PunPun វិញ ថ្វីបើនាងជាមនុស្សដែលចូលចិត្តបង្ហោះរូបភាព និងសកម្មភាពប្រចាំថ្ងៃក្នុងបណ្ដាញសង្គម ប៉ុន្ដែនាងមិនដែលបានបញ្ចេញមុខគូស្នេហ៍របស់នាងឡើយ។ បើយោងតាមសារពត៌មានមួយ បានបញ្ជាក់ប្រាប់ថាគូស្នេហ៍របស់តារាស្រីរូបនេះមានអាយុច្រើនជាងនាងដល់ទៅ ១៤ ឆ្នាំ ឯណោះ។
3 Golf Anuwat
តារាប្រុសដែលមានរូបស្រស់សង្ហារប្រចាំស្ថានីយបុស្ដិលេខ ៧ រូបនេះ ធ្លាប់បានមានទំនាក់ទំនងស្នេហាជាមួួយតារាសម្ដែងស្រីម្នាក់តែក្រោយមកក៏បែកគ្នា។ បច្ចុប្បន្នលោកកំពុងមានទំនាក់ស្នេហាជាមួួយមនុស្សស្រីធម្មតាម្នាក់ តែលោកសុំមិនបញ្ចេញឈ្មោះរបស់នាង ក៏ព្រោះតែមិនចង់ឲ្យមានបញ្ហាវែងឆ្ងាយ៕
អត្ថបទដោយ៖ ស្រីពេជ្រ