សង្ស័យខាងស្រីបបួលគ្នាទៅតាមណាស់! Nadech-Mark នាំគ្នាទៅជប៉ុនឃ្លាតឆ្ងាយពីសង្សាតែនៅមានលួចផុសអីប្លែកលើបណ្ដាញសង្គម! មានវីដេអូ

Nadech បបួល Mark រត់ចោលម្ចាស់ចិត្តមួយរយៈពេលសិន​នាំគ្នាទៅជប៉ុនធ្វើជំនួញហើយដើរលេងខ្លះៗ ហើយក៏នៅមានបបួលគ្នាផុសអីប្លែកៗ គ្រប់គ្នាឃើញហើយចង់តែទៅតាមដែរ

ជាការធ្វើដំណើរផ្លូវឆ្ងាយ ឃ្លាតពីម្ចាស់ចិត្តយ៉ាងចាំបាច់ព្រោះតែរឿងធ្វើជំនួញយ៉ាង Nadech Kugimiya និង Mark Prin ចាប់ដៃគ្នាប្រមូលខោវអាវហោះទៅប្រទេសជប៉ុន ដោយមានទាំងមិត្តភ័ក្ដប្រុសៗអ្នកធ្វើជំនួញជាមួយគ្នាផងដែរ ហើយដំណើរធុរៈកិច្ចនេះគឺការនាំគ្នាទៅមើលរោងចក្រ ដើម្បីជាការជឿទុកចិត្តដល់អតិថិជនសម្រាប់អ្នកអ្នកទាំងពីរ ក្នុងឋានៈជាម្ចាស់ហាងដូច្នេះហើយត្រូវប្រយុទ្ធដោយខ្លួនឯង

After Footer (Active) - damrei Mr1 Zone2

ក្រៅពីការទៅធ្វើជំនួញហើយ  Nadech-Mark និងក្រុមមិត្តភ័ក្ដ នាំគ្នាដើរលេងយ៉ាងសប្បាយរីករាយ ដោយមើលតាមរយៈវីដេអូរបស់ Mark ផុស ប្រាប់បែបសើចៗថាគ្រប់គ្នាកំពុងដើរកំពុងវង្វេងផ្លូវ

ជាពិសេសនៅបានឃើញក្ដីនឹករលឹករបស់ Mark ចំពោះម្ចាស់ចិត្ត ព្រោះមានការថេកអោយគ្នាថែមទាំងប្រាប់ថានឹកណាស់​ ចំណែកឯ Nadech ជឿថាប្រាប់នឹកគ្រប់ពេលវេលា ព្រោះតែពីរនាក់នេះពួកគេស្ថិតក្នុងពិភពស្នេហាស្រាប់ទៅហើយ

អត្ថបទដោយ : នីត្តា