(មានវីដេអូថ្មី) រឿង FirstLookURMyMakeUp នឹងចាក់ផ្សាយឆាប់ៗនេះ!! អាយុខុសគ្នា ២០ ឆ្នាំក៏មិនមែនបញ្ហា តារាស្រី janie អាចចាត់ការបាន!
ទស្សនិកជននាំគ្នាទន្ទឹមរងចាំទស្សនាតាំងពីដឹងថាតារាស្រីជើងចាស់ janienineeleven ត្រឡប់មកសម្តែងរឿងវិញមកម្ល៉េះសម្រាប់រឿង #FirstLookURMyMakeUp #มัดหัวใจยัยซุปตาร์ ដោយកាន់តែចេញវីដេអូខ្លីអោយមើលច្រើនហ្វែនខ្លាប់កាន់តែសំណូមពរអោយចាក់ផ្សាយរឿងអោយបានក្នុងឆ្នាំ២០២២នេះ។

ចុងក្រោយអ្នកនាង janienineeleven ផុសរូបពញ្ញាក់អារម្មណ៍ជាច្រើនសន្លឹកចូលក្នុងអ៊ិនស្តាក្រាមដើម្បីបញ្ជាក់ប្រាប់ថារឿងដែលទាំងអស់គ្នាកំពុងរងចាំកំពុងត្រៀមខ្លួនចេញបង្ហាញខ្លួនហើយពេលនេះ។ កំពូលតារាស្រីជាមួយលោក gulfkanawut តួឯកប្រុសកំពុងរះក្នុងបុស្តិ៍លេខ៣ សាកសមគ្នាណាស់ ពួកគេត្រូវធាតុត្រូវគីមី មានភាពស្រស់សង្ហារស្របាលៗគ្នាធ្វើអោយរូបភាពដែលថតចេញមកនោះមើលទៅល្អឥតខ្ចោះគ្មានទាស់ត្រង់ណាឡើយ។

ក្រៅពីសសើរថាអ្នកដឹកនាំរឿងពូកែជ្រើសរើសតួអង្គឯកហើយ ទស្សនិកជនមិនភ្លេចឡើយសសើរអំពីភាពក្មេងជាងវ័យរបស់អ្នកនាង janienineeleven បើមិនប្រាប់មិនមាននរណាដឹងឡើយថានាងមានអាយុបងតួឯកប្រុសជិត ២០ឆ្នាំ។
អត្ថបទដោយ សា



