លោក notevises អោយសម្ភាសន៍សសើរអនាគតភរិយាមិនដាច់ពីមាត់!! កញ្ញា patriciagood ជាមនុស្សស្រីដែលជីវិតគាត់ត្រូវការ!!
ខ្វះតែប្រាំថ្ងៃទៀតទេកម្មវិធីអាពារហ៍ពិពារហ៍តាមប្រពៃណីរបស់លោក notevises ជាមួយតារាស្រី patriciagood នឹងបានមកដល់ ពេលនេះគ្រួសារទាំងសងខាងកំពុងត្រៀមខ្លួនទទួលសិរីសួស្តីក៏ដូចជាធ្វើការស្វាគមន៍គ្នាចូលជាសមាជិកគ្រួសារថ្មីទៅវិញទៅមកយ៉ាងមមាញឹក។ ហើយមុនថ្ងៃរៀបការចូលមកដល់លោក notevises បានចេញផ្តល់បទសម្ភាសន៍ពិសេសមួយនិយាយអំពីជីវិតគូ ដែលលឺហើយទស្សនិកជននាំគ្នារំភើបជំនួសតារាស្រីជាខ្លាំង។

កាលពីម្សិលមិញនេះលោកមហាសេដ្ឋីបានចូលខ្លួនអោយសម្ភាសន៍នៅក្នុងកម្មវិធី “Sanook.com” ដោយបាននិយាយថាគាត់ប្រកដចិត្តខ្លាំងណាស់ថាកញ្ញា patriciagood ជាមនុស្សស្រីដែលជីវិតរបស់គាត់ត្រូវការ ហើយក៏ជាមនុស្សដែលខ្លួនគាត់ផ្ទាល់សម្លឹងចង់បានយកមកធ្វើជាគូអនាគត់។

លោក notevises បន្តថាទាំងពីរនាក់មានអាយុខុសគ្នាខ្លាំងប៉ុន្តែទំនាក់ទំនងស្នេហារវាងគាត់និងនាងស្ទើរមិនចាំបាច់និយាយច្រើន ឬត្រូវផ្តាស់ប្តូរធម្មជាតិរបស់ខ្លួនអ្វីដើម្បីអោយចុះសម្រុងគ្នាឡើយ។ នៅជាមួយកញ្ញា patriciagood គាត់អាចធ្វើជាខ្លួនឯងបានយ៉ាងពេញលេញ ១០០% តារាស្រីជាមនុស្សស្រីដែលងាយៗបើមានពេលនាងមកចូលរួមលេងកីឡា ហាតប្រាណ ចេញធ្វើសកម្មភាពផ្សេងៗជាមួយគាត់ដោយមិនរអ៊ូ ឬរើសអើងអ្វីទាំងអសស់។
អត្ថបទដោយ សា



