ថ្លៃថ្នូរទើបគេអោយតម្លៃ!! តារាស្រី aff_taksaorn បង្ហាញខ្លួនក្នុងកម្មវិធីសំខាន់របស់ត្រកូល Bonanza ក្នុងនាមជាសមាជិកសំខាន់!!

ថ្វីត្បិតទំនាក់ទំនងជាមួយអតីតស្វាមីត្រូវបានកាត់ផ្តាច់យ៉ាងឈឺចាប់ជាច្រើនឆ្នាំហើយក៏ដោយ ទំនាក់ទំនងរបស់កញ្ញា aff_taksaorn និងសមាជិកគ្រួសារសាច់ថ្លៃទាំងអស់នៅតែល្អូកល្អឺន។ សាច់ញាតិទាំងអស់នៅគោរពស្រលាញ់នាងក្នុងនាមជាកូប្រសារស្រីច្បងជានិច្ច​ ចុងក្រោយតារាស្រីត្រូវបានគេអញ្ជើញអោយមកចូលរួមក្នុងកម្មវិធីពិសេសរបស់ត្រកូល។
ថ្ងៃនេះជាថ្ងៃកំណើតរបស់លោកសេដ្ឋី @pv_bonanza ដែលត្រូវជាឪពុកក្មេកនិងជាលោកតារបស់អូនពីម៉ៃ។ ក្នុងថ្ងៃសំខាន់របស់គ្រួសារលើកនេះកញ្ញា aff_taksaorn បាននាំកូនស្រីទៅចូលរួមជួបជុំជាមួយសមាជិកគ្រួសារទាំងអស់ ក៏ដូចជាទៅគោរពជូនពរថ្ងៃកំណើតលោកតាដោយផ្ទាល់។
បន្ទាប់មកតារាស្រីបាននាំយករូបភាពគ្រួសារកក់ក្តៅមកផុសចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយសារសសេរថា “រីករាយថ្ងៃកំណើតលោកតាជាទីគោរពស្រលាញ់ 🙏❤️🎂❤️ @pv_bonanza” ដែលមានមនុស្សចូលមកខមមិនចូលរួមជូនពរលោកមហាសេដ្ឋីម្ចាសវិមាន Bonanza ព្រមសសើរភាពគួរអោយស្រលាញ់ដែលសមាជិកទាំងអស់មានចំពោះកញ្ញា aff_taksaorn យ៉ាងច្រើនកុះករ។

After Footer (Active) - damrei Mr1 Zone2


អត្ថបទដោយ សា