បាត់ម្នាក់!! កូនប្រសារស្រីតារាទាំងពីរមកជួបជុំគ្នាជូនពរថ្ងៃកំណើតលោកឪពុកក្មេក អ្នកប្រើប្រាស់អ៊ិនធឺណែតសួរចុះម្នាក់ទៀត?!

ថ្ងៃនេះជាថ្ងៃពិសេសរបស់ត្រកូលអ្នកមាន Bonansa សមាជិកគ្រួសារទាំងអស់បានធ្វើដំណើរមកជួបជុំញ៉ាំអាហាររួមគ្នាយ៉ាងកក់ក្តៅ ហើយក្នុងមានជាកូប្រសារស្រីកញ្ញា aff_taksaorn និងកញ្ញា mint_chalida ដែលជាតារាស្រីល្បីល្បាញក៏បានបង្ហាញវត្តមាននៅក្នុងរូបភាពគ្រួសាររីករាយមួយនោះផងដែរ។ គ្រប់គ្នាមកចូលរួមលើកលែងលោក ​songkarn_tae ជាកូនប្រុសច្បងនិងមិត្តស្រីថ្មីរបស់គាត់ ដែលតាមមើលរូបយ៉ាងណាក៏មិនឃើញស្រមោលនៅក្នុងកម្មវិធីសំខាន់លើកនេះ។
ថ្មីៗនេះយើងឃើញសមាជិកគ្រួសារទាំងអស់ចាប់ផ្តើមនាំគ្នាផុសរូបបង្ហាញបរិយាកាសគ្រួសារ និងជូនពរលោកតាអោយមានសុខភាពល្អគ្រប់គ្នាដូចជាតារាស្រី aff_taksaorn ផុសសសេរថា “រីករាយថ្ងៃកំណើតលោកតាជាទីគោរពស្រលាញ់🙏❤️🎂❤️” ដែលមានកញ្ញា mint_chalida ចូលខមមិនរូបបេះដូង❤️នៅខាងក្រោមជាដើម។
ខុសប្លែកអីតែអ៊ិនស្តាក្រាមរបស់លោក songkarn_tae និងតារាស្រីដែលជាមិត្តស្រីថ្មីតែប៉ុណ្ណោះដែលរហូតមកទល់ពេលនេះនៅមិនទាន់មានអ្វីថ្មីសូម្បីផុស Story អបអរសាទឬជូពរថ្ងៃកំណើតរបស់លោកឪពុក។ បណ្តាលអោយអ្នកអ៊ិនស្តាក្រាមសង្ស័យថាដ្រម៉ាគ្រួសារមិនទទួលស្គាល់គឺជារឿងពិត!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា