តួឯកស្រីជើងចាស់ Anne Thongprasom មកលេងភាពយន្ដ លើកនេះមកបែបកំប្លែង(មានវីដេអូ)

ចេញហើយឈុតខ្លីភាពយន្ដថ្មីសម្ដែងដោយតួឯកស្រីជើងចាស់នាង Anne Thongprasom លើកនេះមកចែកសំណើចឲអ្នកទស្សនា មកបែបកំប្លុកកំប្លែងលាយឡំនឹងឈុតឆាកវាយប្រហារខ្លះៗ ធ្វើឲអ្នកទស្សនានិងផ្ទុះសំណើចជាមួយទិដ្ឋភាពបានស្រុកស្រែ។

ដោយភាពយន្ដថ្មីនេះតារាស្រី Anne Thongprasom ក៏មិនតុបតែងខ្លួនច្រើននោះឡើយ តែសម្រស់នៅចាំស្អាតក្នុងវ័យ៤៦ឆ្នាំទៅហើយ ថែមមានប្រុសក្មេងជាតួឯកប្រុសរួមសម្ដែងជាមួយទៀត។ មានអ្នកគាំទ្រជាច្រើនរបស់តារាស្រីនាង Anne ទន្ទឹងរង់ចាំមើលភាពយន្ដមួយនេះ ព្រោះ Anne ក៏ខានសម្ដែងរឿងថ្មីៗយូរដែរដោយរូបនាងបានក្លាយជាអ្នកដឹកនាំរឿងដ៏ល្បីឈ្មោះហើយផងដែរ តែភាពយន្ដบัวผันฟันยับ នេះតួឯកស្រី Anne Thongprasom បានសម្រេចចិត្តរួមសម្ដែងថែមលេងបែបកំប្លែងទៀត ដូចនេះធ្វើឲភាពយន្ដថ្មីនេះមានតែអ្នកចង់ឃើញស្នាដៃសម្ដែងរបស់នាងលើកនេះផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ