ចាប់ផ្តើមបើកទទួលស្វាគមន៍ និងផ្តល់សេវាកម្មអោយអតិថិជនបាន២សប្តាហ៍ហើយសម្រាប់ហាង @therecrafting ដែលមាន CEO ជាតារាប្រុសល្បីលំដាប់កំពូលរបស់ប្រទេសថៃដល់ទៅពីរនាក់ពោលគឺលោក kugimiyas និងលោក mark_prin ដែលជាមិត្តភក្តិស្និទ្ធស្នាលនឹងគ្នា។

ថ្មីៗនេះបន្ទាប់ពីរៀបចំកម្មវិធីបើកសម្ភោធធុរកិច្ចជាផ្លូវការណធ៍ហើយតារាប្រុសនិងក្រុមអ្នករួមហ៊ុនបាននាំគ្នាធ្វើដំណើរទស្សនិកិច្ចទៅប្រទេសជប៉ុន ដើម្បីសិក្សាជ្រើសរើស និងណែនាំអោយអតិថិជនប្រចាំរបស់ហាងបានស្វែងយល់ហើយដឹងពីគុណភាពស្បែករបស់ឥវ៉ាន់ដែលពួកគេបានទិញពីហាង @therecrafting។

កំលោះៗទាំង ៤ នាក់ធ្វើការងារយ៉ាងសស្រាក់សស្រាំទៅមើលវត្ថុធាតុដើមផង ជួបប្រជុំជាមួយអ្នកផ្គតផ្គង់ច្រើននាក់ផងក្នុងរយ:ពេលតែប៉ុន្មានថ្ងៃ ហើយរូបភាពគួរអោយអាណិតមួយចំនួនត្រូវបានគេលើកយកមកនិយាយ។ លោក kugimiyas និងលោក mark_prin ដាច់បាយនាំគ្នាអង្គុយញ៉ាំនំតាមផ្លូវបណ្តាលអោយហ្វែនខ្លាប់សង្វែកចិត្តនិងស្ងើចសសើរពីការខិតខំប្រឹងប្រែងរបស់ពួកគេជាខ្លាំង។
អត្ថបទដោយ សា



