តារាស្រីនាង Prang នៅទាក់ទងអតីតសង្សារបែកគ្នាតែមិនស្អប់ រឿងត្រលប់ក្រោយមិនអាចនោះទេ….

តារាស្រីរូបស្អាតនាង Prang Kannarun ចេញមកនិយាយហើយក្រោយចេះតែមានពត៌មានចចាមអារ៉ាមថា រូបនាងនិងអតីតសង្សារនៅមានទំនាក់ទំនងនឹងគ្នា ឬមួយគូនេះត្រលប់មកស្រលាញ់គ្នាជាលើកទី៣ទៀត។

ដោយអតីតគូស្នេហ៍របស់ Prang ក៏គឺអ្នកចម្រៀងប្រុសលោក Twopee ទាំងគូមានចំណងស្នេហាជាមួយគ្នាពីរលើកមកហើយ ដោយលើកទីមួយជាស្នេហាស្រលាញ់គ្នាយូរឆ្នាំតាំងពីវ័យជំទង់ៗ។ ក្រោយពីបែកគ្នាលើកទីមួយក៏ត្រលប់មកស្រលាញ់គ្នាមកទៀតលើកទីពីរ និងមានគម្រោងរៀបការ ដោយខាងប្រុសបានលុតជង្គង់បំពាក់ចិញ្ចៀនសុំរៀបការយ៉ាងរ៉ូមែនទិកទៀតផង។ ចុងក្រោយពិធីមង្គលការត្រូវរលំគូនេះប្រកាសចែកផ្លូវគ្នាម្ដងទៀត បែកបាន៥ខែស្រាប់តែមានពត៌មានចចាមអារ៉ាមថាទាំងគូនៅទាក់ទងគ្នាឬនឹងមានស្នេហាលើកទីបីសម្រាប់គូនេះ។ ក្រោយមានជួបសំណួរនេះតារាស្រីនាង Prang ក៏បានឲដឹងផងដែរថានាងនិង Twopee នៅទាក់ទងគ្នារាប់អានត្រឹមជាមិត្តទេ ពេលនេះមិនគិតត្រលប់ក្រោយនោះឡើយ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ