ផ្ទុះគ្គាំងៗៗៗៗ! តួឯកប្រុសបុស្តិ៍លេខ៣ ចេញពីផ្ទះចាស់ភ្លាមបានសម្តែងគូជាមួយកញ្ញា villwannarot ភ្លាម!

សម្រាប់លោក punjanprama​ ការចប់កុងត្រាចាកចេញពីបុស្តិ៍ចាស់ជារឿងធម្មតាដែលតារាប្រុសស្រីរមែងជួបប្រទះ ដូចច្នេះហើយទើបមិនបានចេញប្រកាសជាពត៌មានអ្វីនៅពេលគាត់សម្រេចចិត្តធ្វើជាតួឯកប្រុសឯករាជ។ ទស្សនិជនរបស់ទូរទស្សន៍បុស្តិ៍លេខ៣លោកស្តាយជាមួយការចាកចេញរបស់គាត់ជាខ្លាំងព្រោះគាត់ជាតួឯកប្រុសមានគុណភាព សម្តែងបានទាំងរឿងបែបដ្រាម៉ាស្រក់ទឹកភ្នែក និងរឿងកំប្លែងសើចចុកពោះ។
ចុងក្រោយបន្ទាប់ពីបែកធ្លាយពត៌មានចាក់ចេញពីផ្ទះចាស់ តារាប្រុសបង្ហាញវត្តមាននៅក្នុងរឿងថ្មីរបស់បុស្តិ៍ទូរទស្សន៍ល្បីមួយបុស្តិ៍ផ្សេងទៀតក្នុងនាមជាតួឯកប្រុសរបស់កំពូលតារាស្រី villwannarot។ ថ្មីៗនេះកញ្ញា vill បានផុសផ្សព្វផ្សាយរឿងភាគដែលត្រៀមចេញផ្សាយក្នុងខែក្រោយ ហើយបានបង្ហាញមុខតួឯកប្រុសថ្មីរបស់នាងចូលក្នុងអ៊ិនស្តាក្រាម ធ្វើអោយហ្វែនខ្លាប់ភ្ញាក់ផ្អើលហើយនាំគ្នាចូលមកខមមិនសម្តែងចិត្តរំជើបរំជួលជាច្រើនកុះករ។
នេះជារឿងដំបូងរបស់លោក punjanprama​ សម្រាប់បុស្តិ៍ផ្សេងបន្ទាប់ពីបញ្ចប់កុងត្រានៅកន្លែងចាស់ ហើយជាឧកាសដែលលើសពីក្តីរំពឹងទុករបស់គាត់ ព្រោះចាប់ផ្តើមជីវិតភ្លាមបានចាប់ដៃគូសម្តែងជាមួយកំពូលតួឯកស្រីប្រចាំបុស្តិ៍នោះភ្លាម។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា