ឃើញស្ងាត់ៗសុភាពៗចឹងទេតែ Aff Thaksorn ផឹកសាហាវផឹកផ្ដូល Ann Thongprasom គ្មានទុកមុខទេ! មានវីដេអូ

ជាតារាសម្ដែងជួរមុខរបស់ប្រទេសពិតៗ សម្រាប់តារាស្រីទាំងពីររូបនេះ Ann Thongprasom និងអ្នកម៉ាក់កូនមួយសែនពូកែយ៉ាង Aff Thaksorn  

ដូចសកម្មភាពជាក់ស្ដែងដែល Ann បានមកជប់លៀងថ្ងៃខួបកំណើតរបស់ Aff ដោយខាង Aff បានផុសរូបភាពនិងវីដេអូនៅក្នុង IG អមជាមួយប្រយោគថា

After Footer (Active) - damrei Mr1 Zone2

“នៅពេលបង Ann ជប់លៀងថ្ងៃខួបកំណើតអោយបង Pop ហើយ Aff  ត្រូវបាន surprise ថ្ងៃខួបកំណើតវិញដូចគ្នា អគុណខ្លាំងណាស់ចា សប្បាយ ហើយក៏ឆ្អែត ឆ្ងាញ់ណាស់ ហើយអ្វីដែលយើងនិយាយក្នុងយប់នេះ ជារឿងសំងាត់ណាចា @annethong # Pop អ្នកអត់មាន IG”

អាចនិយាយបានថាយូរណាស់ទើបបានឃើញបែបនេះម្ដង ជាពិសេស Aff  និង Ann ប្រាប់ថា “ផឹកកាចជាងបងទៅទៀត” ចំណែកឯអ្នកគាំទ្រនៅពេលដែលបានឃើញហើយ នាំគ្នាប្រញាប់ចូលទៅសើចសប្បាយរីករាយជាមួយអ្នកទាំងពីរច្រើនព្រោងព្រាតហើយថែមទាំងប្រាប់ទៀតថា មិនគួអោយជឿទេថាចេះផឹកចឹងទេ

អត្ថបទដោយ : នីត្តា