ដល់ម្លឹងផង! កូនស្រីសំណព្វចិត្តរបស់តារាស្រី Aff Taksaorn ជាអ្នកគាំទ្រផ្កាប់មុខរបស់តារាប្រុសម្នាក់នេះ

កាលពីថ្មីៗ កន្លងទៅនេះ តារាស្រីជើងចាស់ Aff Takasaorn បានចូលរួមនៅក្នុងកម្មវិធីមួយ មិនតែប៉ុណ្ណោះតារាស្រីរូបនេះថែមទាំងបានផ្ដល់បទសម្ភាស៍ទៅដល់អ្នកកាសែត និងបានរំលឹកទៅដល់កូនស្រីជាទីស្រលាញ់របស់នាងថែមទៀតផង។

តារាស្រីរូបនេះបានប្រាប់ថាកាលពីថ្មីៗ នេះ កូនស្រីសំណព្វចិត្តរបស់នាងពិតជាចូលចិត្តស្ដាប់បទចម្រៀងដែលមានចំណងជើងថា ‘Rak Tid Siren’ ខ្លាំងណាស់ ដែលបទចម្រៀងមួយនេះជាបទចម្រៀងបញ្ចូលនៅក្នុងរឿង “My Ambulance”។ មិនតែប៉ុណ្ណោះកូនស្រីរបស់នាងក៏បានប្រាប់ថានាងថា ពិតជាចូលចិត្តលោក Ice Paris ដែលជាអ្នកច្រៀងបទចម្រៀងមួយនេះខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថាបទចម្រៀងដែលមានចំណងជើងថា ‘Rak Tid Siren’ គឺជាបទចម្រៀងដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ និងបណ្ដាប្រទេសជាច្រើនថែមទៀតផង។

តោះសាកទៅទស្សនាបទចម្រៀងមួយនេះបន្តិចទៅមើល៖

ប្រិយមិត្ដយល់យ៉ាងណាចំពោះបទចម្រៀងមួយនេះដែរ?

ប្រភព៖ ThaiUpdate

អត្ថបទដោយ៖ ស្រីពេជ្រ