បែកមួយជំហានមិនបាន!! តារាស្រី kimmy_kimberley ផុសបែបនេះពេលមិនមានគូដណ្តឹង Mark_Prin នៅក្បែរខ្លួន!

ជាគូស្នេហ៍គូជីន ដែលបានក្លាយជាគូស្វាមីភរិយាយ៉ាងពិតប្រាកដនៅក្នុងជីវិតពិតសម្រាប់គូតួឯកប្រុសតួឯកស្រីគូ Mark – Kimmy ដែលបានសាងស្នេហាកំឡុងពេលសម្តែងរឿងរួមគ្នាហើយបន្តរក្សាក្តីស្រលាញ់រហូតឃើញអនាគតគ្រួសារ។ បន្ទាប់ពីប្រកាសថានឹងរៀបការជាមួយគ្នាតារាប្រុសស្រីចេះបញ្ចេញបង្ហាញក្តីស្រលាញ់ បង្ហាញអារម្មណ៍អោយហ្វែណខ្លាប់បានឃើញជាសាធារណ:កាន់តែច្រើនទៅៗ ហើយចុងក្រោយកញ្ញា kimmy_kimberley ផុសសារកំសត់ពេលមិនមានមិត្តប្រុសនៅក្បែរ។
ថ្មីៗនេះកញ្ញា kimmy_kimberley ត្រូវបានគេចាត់ចូលជាក្រុមនារីដែលលង់ងប់ងល់នឹងមិត្តប្រុសម្នាក់ទៀតជាស្ថាពរហើយ ព្រោះនាងផុសរូបភាពនៅប្រទេសកូរ៉េខាងត្បូងព្រមជាមួយសារបញ្ជាក់ពីអារម្មណ៍នឹកមិត្តប្រុសថា “Wish u were here..🍁” ខណ:ពេលដែលខ្លួនមានដំណើរកំសាន្ត តែមិត្តប្រុសជាប់រវល់ការងារនៅប្រទេសជប៉ុនមិនអាចមកនៅក្បែរនាងបានដូចរាល់ដង។
ឃើញផុសរបស់មិត្តស្រីហើយលោក mark_prin ​ប្រញ៉ាប់ចុលមកខមមិនរូបបេះដូងអោយនាងភ្លាមៗជំនួសអោយពាក្យថានឹកដូចគ្នា។ នេះចាត់ទុកជារឿងល្អៗដែលធ្វើអោយហ្វែនខ្លាប់បានរំភើប និងសប្បាយរីករាយជាខ្លាំង គូជីនដែលពួកគេស្រលាញ់គាំទ្រតាំងពីដើមមក ពេលនេះបានក្លាយជាគូស្នេហ៍ផ្អែមល្ហែមស្រលាញ់គ្នាបាត់មុខមិនបាន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា