ម្តាយរំភើបចង់ស្រក់ទឹកភ្នែក!! អូន AKIN កូនប្រុសតារាស្រី noeychotika ធ្វើលេខគណិតវិទ្យាពិបាកៗបានដោយមិនត្រូវការជំនួយអ្វីទាំងអស់ក្នុងអាយុត្រឹម ៥ ឆ្នាំ!!
ជាប់ឈ្មោះជាគ្រួសារកក់ក្តៅប្រចាំវិស័យសិល្ប:ជាយូយាណាស់មកហើយសម្រាប់គ្រួសាររបស់តារាស្រីឆ្នាស់ noeychotika ដែលបន្ទាប់ពីរៀបការជាមួយមហាសេដ្ឋីហើយនាងផ្តោតអារម្មណ៍ យកចិត្តទុកដាក់លើកការមើលថែរក្សាបង្រៀនកូនៗអោយក្លាយជាក្មេងល្អតែម្យ៉ាងគត់ ហើយជាលទ្ធផលកូនប្រុសស្រីរបស់នាងបានក្លាយជាក្មេងអារម្មណ៍ល្អ រៀនពូកែគ្រប់គ្នា!

ចុងក្រោយអ្នកនាង noeychotika ផុសវីដេអូដែលនាងមានមោទនភាពបំផុតចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption សសេរថា “បង KIN ពូកែណាស់ #គាត់សសើរខ្លួនឯង 😂😂 ជាប់ចំណាត់ថ្នាក់ជាបងប្រុសដែលពូកែញិសញ៉ោះប្អូនដូចគ្នា 👦🏻👧🏻”។


ក្នុងវីដេអូនោះបង្ហាញពីសមត្ថភាពគិតលេខរបស់ អូន AKIN ដែលធ្វើលេខបូកពិបាកៗបានទាំងអស់ ទាំងដែលខ្លួនទើបមានអាយុ ៥ ឆ្នាំតែប៉ុននោះ។ ឃើញហើយអ្នកគាំទ្រតារាស្រី ក៏ដូចជាគាំទ្រគ្រួសាររបស់ពួកគេនាំគ្នាចូលមកសសើរភាពវ៉ៃឆ្លាតកូនប្រុសច្បងយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយនិយាយថាគាត់នៅក្មេងតែគិតលេខបានយ៉ាងជំនាញធំទៅដឹងតែគ្រប់គ្រង់ធុរកិច្ចបន្តពីម្តាយហើយបើរពូកែយ៉ាងនេះ។
អត្ថបទដោយ សា



