សកម្មភាពតួឯកប្រុសលោកWeir បង្ហាញពីស្វាមីល្អ នៅក្បែរមើលថែភរិយាជិតដល់ថ្ងៃសម្រាល….

ត្រូវបានតំណែងស្វាមីល្អហើយ តួឯកប្រុសលោក Weir Sukollawat ជិតបានជួបមុខកូនតូច រឹតនៅក្បែរមើលថែភរិយាយ៉ាងដិតដល់ ថែមលេងតន្រ្ដីច្រៀងចម្រៀងធ្វើឲភរិយានិងកូនតូចក្នុងពោះសប្បាយចិត្តទៀត។

ដោយតួឯកប្រុសលោក Weir Sukollawat ពេលនេះបានក្លាយជាឪពុកគេហើយ ក្រោយរៀបការជាមួយភរិយាមិនមែនអ្នកក្នុងរង្វង់សិល្បៈឈ្មោះ Vicky។ ពេលនេះកូនក្នុងផ្ទៃរបស់ភរិយាក៏ធំលូតលាស់ជិតដល់ថ្ងៃសម្រាលហើយផងដែរ លោក Weir សប្បាយចិត្តណាស់តែងប្រាប់អ្នកគាំទ្រជាញឹកញាប់ពីអារម្មណ៍រំភើបរបស់រូបលោកដែលបានក្លាយជាឪពុកគេលើកដំបូង។ ហើយមួយរយះពេលចុងក្រោយនេះរូបលោកក៏មិនបានទទួលកាងារច្រើននោះឡើយ ព្រោះដើម្បីយកពេលវេលាមើលថែភរិយានិងកូន កំដរពេលនៅផ្ទះនិងជូនដើរលេងជិតៗ។ ថែមពេលនៅផ្ទះក៏លេងហ្គីតាច្រៀងចម្រៀងឲភរិយាស្ដាប់ថែមទៀតផង។

ប្រភព៖ Sanook

អត្ថបទដោយ៖​ ស្រីល័ក្ខ