កំពុងក្លាយជាអ្នកម្តាយថ្មីថ្មោតដែលស្រស់ស្អាតបំផុតនាពេលបច្ចុប្បន្ននេះសម្រាប់តារាសម្តែង និងពិធីករស្រី apitsada ដែលយកទាយាទភ្លាមៗបន្ទាប់ពីប្រកាសដំណឹងភ្ជាប់ពាក្យជាមួយមិត្តប្រុសជនជាបរទេសអោយគ្រប់គ្នាបានដឹងលឺជាសាធារណ:។ ក្រោយពេលមានផ្ទៃពោះកូនដំបូងតារាស្រីជួបដ្រាម៉ាធ្វើបាបផ្លូវចិត្តជាច្រើនលើកជាច្រើនសាព្រោះមានអ្នកប្រើប្រាស់អ៊ិនធឺណែត ជនបរទេសម្នាក់ចូលមកវាយលុកអ៊ិនស្តាក្រាមប្រាប់ថា apitsada ដណ្តើមស្វាមីរបស់នាង។

កន្លងមកតារាស្រីមិនបានចេញមុខបកស្រាយ ឬនិយាយអ្វីពីដ្រម៉ាជាប្រពន្ធចុងរបស់គេនោះឡើយ ទើបតែម្សិលមិញនេះទេដែលនាងសម្រេចចិត្តចេញមុខអះអាងដោយនិយាយថា “ធានា នាងមិនមែនជារងរបស់អ្នកណាឡើយ”។ អំពីអ្នកប្រើប្រាស់អ៊ិនធឺណែតម្នាក់នោះនាងសូមមិននិយាយ ប៉ុន្តែមូលហេតុដែលមិនព្រមចេញមុខបកស្រាយភ្លាមៗព្រោះនាងអោយតម្លៃខ្លួនឯង នាងគិតថាមិនចាំបាច់អធិប្បាយអ្វីច្រើនជាមួយរឿងដែលមិនមែនជាកាពិតនោះឡើយ។

ម្យ៉ាងវិញទៀត នាងបារម្មណ៍ខ្លាចនិយាយច្រើនទៅនាំអោយរឿងកាន់តែធំ កាន់តែឈឺក្បាល ដែលអាចជះឥទ្ធិពលដល់បេប៊ីដែលកំពុងរីកធំធាត់នៅក្នុងផ្ទៃ។ ចំពោះបញ្ហារឿងមិនព្រមបង្ហាញមុខស្វាមីនាងនៅតែប្រាប់ដូចគ្រាមុនៗថាមិនមានចេតនាចង់បិទបាំងអ្វីទេ ទៅណាមកណាជាមួយគ្នានៅទីសាធារណ:ជានិច្ច ជួបនរណាក៏បានគ្រាន់តែមិនបានផុសរូបអោយមើលតែប៉ុននោះ ហើយនៅថ្ងៃក្រោយអាចផុសរូបគ្រួសារនៅក្នុងអ៊ិនស្តាក្រាមក៏ថាបានដែលបើមានរូបស្អាត។
អត្ថបទដោយ សា




