Zoom ស្បែកជើងរបស់អូន Abigail!! ទំហំតូចខ្យូត តែកុំអោយមើលតម្លៃឃើញហើយគាំង!

អូន Abigail បានក្លាយជាកំលាំងចិត្តយ៉ាងមានប្រសិទ្ធភាពសម្រាប់ហ្វែនខ្លាប់ដែលហត់នឿយជាមួយជីវិតប្រចាំថ្ងៃ ហើយត្រូវការភាពស្រស់ស្រាយមកធ្វើអោយមានអារម្មណ៍ល្អឡើងវិញ។​ កូនស្រីពៅរបស់កំពូលតារាស្រី chomismaterialgirl និងស្វាមីលោក Nottvisrut ពេលនេះបានក្លាយជាតារា Super Star ក្នុងចិត្តរបស់ទស្សនិកជនរាប់លានអ្នកជាស្ថាពរហើយ ដោយមិនថាធ្វើអ្វី មិនថាទៅណា អូនហ្កេលតែងមានបណ្តាហ្វែនខ្លាប់តាមផ្តល់កំលាំងចិត្ត និងក្តីស្រលាញ់អោយយ៉ាងច្រើនកុះករជានិច្ច។
ជានិច្ចកាលអ្នកតាមដានរមែងបានឃើញរូបភាពថ្មីៗ បានឃើញភាពរីកចម្រើនរបស់អូន Abigail ព្រោះអ្នកម្តាយ chomismaterialgirl យល់ចិត្តហើយតែចាប់កូនស្រីតែងខ្លួន ប្តូរស្តាយល៍ស្អាតៗមកផុសចែកចាយអោយមើលជានិច្ច ដូចជារូបក្នុងឈុតពណ៌សដែលកំពុងធ្វើអោយអ្នកប្រើប្រាស់អ៊ិនធឺណែតចលាចលថ្ងៃនេះជាដើម។
សម្រាប់រូបចុងក្រោយនេះក្រៅពីចាប់អារម្មណ៍លើភាពគួរអោយស្រលាញ់របស់តារា Super Star វ័យក្មេងហើយ អ្នកប្រើប្រាស់អ៊ិនធឺណែតនាំគ្នាផ្ចង់លើស្បែកជើងរបស់នាងជាខ្លាំង ព្រោះវាជាស្បែកជើងរបស់ប្រែនល្បី “GUCCI:Baby Ballet flat with Horsebit” បង្កើតឡើងដើម្បផាសុខភាពបាតជើងរបស់ក្មេងស្រីជាពិសេស មានដាក់លក់នៅក្នុង Website ផ្លូវការណ៍និងហាងល្បីៗតែប៉ុណ្ណោះក្នុងតម្លៃ 410$/មួយគូ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា