គ្រងតំណែងតួឯកស្រីក្នុងចិត្តទស្សនិកជន!! តារាស្រី aff_taksaorn ស្អាតហើយ ស្អាតទៀត ដាក់សម្ភាធអោយក្មេងជំនាន់ក្រោយជាខ្លាំង!
សុំសសើរដោយចិត្តស្មោះចំពោះសម្រស់ និងប្រជាប្រិយភាពដែលកញ្ញា កញ្ញា aff_taksaorn តួឯកស្រីសម័យមុនទទួលបានពីបណ្តាទស្សនិកក្នុងសម័យជនបច្ចុប្បន្ននេះ។ ពីមួយថ្ងៃទៅមួយថ្ងៃភាពល្បីល្បាញរបស់នាងមានតែផ្ទុះ និងកាន់តែផ្ទុះខ្លាំងរហូតក្លាយជាចំណាប់អារម្មណ៍ចំណាត់ថ្នាក់ដំបូងៗរបស់អ្នកប្រើប្រាស់បណ្តាញអ៊ិនធឺណែតទាំងក្នុងនិងក្រៅប្រទេស។

ហើយដែលបំភ្លេចមិនបាននោះគឺសម្រស់របស់អ្នកម៉ែ! កញ្ញា aff_taksaorn មានអាយុជាង ៤០ សិបឆ្នាំ ជានារីដែលធ្លាបឆ្លងកាត់ការមានផ្ទៃពោះ ការបង្កើតកូន ប៉ុន្តែភាពស្រស់ស្អាតរបស់នាងមិនប្រែប្រួលទៅណាឡើយ នាងនៅក្មេង មានស្បែកភ្លឺថ្លា ដូចជាតួឯកស្រីដែលទស្សនិកជនធ្លាប់ឃើញកាលពី ២០ មុនដដែលពេលវេលាមិនអាចធ្វើអ្វីតារាស្រីបានឡើយ។

រូបចុងក្រោយដែលតារាស្រីទើបផុសចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនថ្មីៗនេះបានធ្វើអោយមិត្តភក្តិដែលមានអាយុស្របាលនាង(ទាំងអ្នកក្នុង និងក្រៅវិស័យសិល្ប:) ចូលមកបញ្ចេញមិត្តយោបល់ សម្តែងក្តីច្រណែន និងស្ងប់ស្ងែងពីថ្វីដៃរក្សារសម្រេស់របស់នាងគ្រប់ៗគ្នា។ ស្អាតយ៉ាងនេះក្មេងជំនាន់ក្រោយត្រូវខិតខំសំអាងខ្លួនបន្តិចហើយទើបអាចធៀបជាមួយរាមច្បងបាន!
អត្ថបទដោយ សា



