អីយ៉ាផ្អើលហ្វេនៗគ្រប់គ្នា! James Ma និង Yaya បណ្ដើរគ្នាចូលរួមកម្មដូចគូស្នេហ៍គ្នាអញ្ចឹង!(មានរូបភាព)

កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្ដែងថៃល្បីឈ្មោះលោក James Ma និងកញ្ញា Yaya Urassaya បានដឹងដៃគ្នាចូលរួមកម្មវិធីបង្ហាញគ្រឿងអលង្ការ Central | ZEN Word’s Premier Watch & Jewelly Expo ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងណាស់។

ក្នុងនោះផងដែរ គ្រប់គ្នាបានឃើញតារាទាំងពីរដួងនេះ ពាក់នូវគ្រឿងអលង្ការដែលមានដូចជា ខ្សែ.ក ចិញ្ចៀន និងនាឡិកាដៃ ដែលមានតម្លៃជាង៥០០លានបាត ស្អាតៗកប់ ធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរគ្រប់គ្នា។

លើសពីនេះទៅទៀត មហាជនគ្រប់គ្នាក៏បានសរសើរពីការតុបតែងខ្លួនរបស់អ្នកទាំងពីរ ដោយមើលទៅពិតជាលេចធ្លោ ដូចកូនក្រុមុំកូនកម្លោះក្នុងថ្ងៃរៀបការអញ្ជឹង ពិតជាសក្ដិសមគ្នាខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី