មិត្តអ្នកអានប្រហែលជាចាំបានហើយថាតួឯកស្រីល្បីដែលបង្ហាញមុខស្ទើរគ្រប់រឿងភាគនិងខ្សែរភាពយន្តល្បីៗកញ្ញា icepreechaya នាងបានជួបឧបទវហេតុខណ:ពេលកំពុងសម្តែងរឿង របួសជើងដើរមិនបានជាច្រើនខែ។ រឿងនេះមិនត្រឹមតែធ្វើអោយតារាស្រីជួបរឿងលំបាក ក្រុមការងារត្រូវផ្អាក ហើយហ្វែនខ្លាប់ដែលតាមដានភាពស៊ិចស៊ីក៏នឹកនាងមិនស្ទើរផងដែល។

បច្ចុប្បន្នក្រោយពេលពេលវេលាកន្លងផុតទៅជាច្រើនខែកញ្ញា icepreechaya អាចត្រឡប់មកសម្តែងរឿងយ៉ាងជោគជ័យ ហើយក៏បានត្រឡប់មកគ្រងតំណែងរាជនីមហាសែនស៊ិចស៊ីរបស់ទស្សនិកជនសាជាថ្មីម្តងទៀត ដោយថ្មីៗនេះតារាស្រីបង្ហោះរូបភាពដំណើរកំសាន្តនៅតាមឆ្នេរសមុទ្រជាបន្តបន្ទាប់ ធ្វើអោយមហាជនជាពិសសេសអ្នកចូលចិត្តវិស័យប៊ីហ្គីនីនៅមិនបានត្រូវនាំគ្នាតាមខមមិននៅក្រោមរូបភាពរបស់នាជាហូហែរ។

រូបភាពស៊ិចស៊ីតួឯកស្រីលើកនេះធ្វើអោយសូម្បីតារាស្រីដែលជាប់ឈ្មោះជា Mama ដែល Hot បំផុតប្រចាំវិស័យសិល្ប:ក៏ចូលមកស្ងើចសសើររូបរាង និងសម្រស់របស់នាងដែល។ តារាស្រីទាំងអស់នោះចូលមកខមមិនថា “មើលរាងគេ🔥🔥🔥🔥”,”ចឹងសោះ ខ្ញុំចេះតែឆ្ងល់ថាហេតុអ្វីអាកាសធាតុក្តៅម្ល៉េះប៉ុន្មានថ្ងៃនេះ” និងខមមិនជាច្រើនផ្សេងទៀតដែលអះអាងថារូបភាបរបស់កញ្ញា icepreechaya ជើងនេះឈ្នះអស់មាសត្រូវគ្រប់បុស្តិ៍គ្រប់សន្លឹក។
អត្ថបទដោយ សា




