ក្ដីរំពឹងរបស់ Chompoo Araya ចំពោះកូនស្រីក្នុងការស្នងតំណែងតារាកំពូលហ្វេសិនបានមកដល់ហើយមិនទុកអោយធំទាន់ទេ! មានវីដេអូ

អូន Gel សក្កិសមជាកូនស្រីតារាល្បីឈ្មោះយ៉ាង Chompoo Araya កំពូលហ្វេសិនពិតៗ ការតែងខ្លួនជាក់ស្ដែងរបស់នាងតូចបានធ្វើអោយគ្រប់គ្នាលង់ស្រលាញ់កាន់តែខ្លាំងឡើង

ព្រោះអ្នកម៉ាក់ខាងខ្សែអ្នកតែងខ្លួនប្រចាំប្រទេសហើយក៏គ្មាននរណាម្នាក់អាចនិងផ្ដូលនាងបានដែរ ព្រោះថា Chompoo ចង់តែខ្លួនបែបណាស្លៀកពាក់យ៉ាងមិចក៏មើលទៅស្អាតនិងលេចធ្លោរដែរ ហើយក៏បានក្លាយទៅជាទីពេញនិយមរបស់ប្រិយមិត្តគ្រប់រូបក្នុង​ប្រទេស

After Footer (Active) - damrei Mr1 Zone2

បន្ទាប់ពី Chompoo មានកូនស្រីពៅអូន Gel កូនពៅជាទីស្រលាញ់ស្មើរជីវិតហើយក៏ជាសំណព្វចិត្តរបស់ Shayfa-Phayu ផងដែរ នៅថ្ងៃអនាគតនិងក្លាយទៅជាមិត្តសម្លាញ់របស់ម៉ាក់ៗខាងការតែងខ្លួន ទើបនៅពេលថ្មីៗនេះអូនតូចសុំហាត់សមតាមម៉ាក់ៗខ្លះៗ មុននឹងក្លាយទៅជាអ្នកជំនាញដូចអ្នកម៉ាក់ ដោយនាងបានគ្រងឈុតសារ៉ូពណ៌សដៃវែងប៉ោងៗ អមជាមួយស្បែកជើងពណ៌ផ្កាឈូក ក្រៅពីនេះអូន Gel ជាពិសេសមានជាងតែងខ្លួនដ៏ចំណានយ៉ាងម៉ាក់ Chompoo ទៀតរឿងអីមិនអស្ចារ្យនោះ

អត្ថបទដោយ : នីត្តា