តារាសម្ដែងប្រុស 4 រូប ប្រចាំស្ថានីយទូរទស្សន៍ One31 ដែលកំពុងឡើងកូតស្រើតៗ

ជាការពិតទៅដូចដែលយើងបានដឹងរួចមកហើយថានៅប្រទេសថៃ គឺមានស្ថានីយទូរទស្សន៍ជាច្រើនដែលល្បី និងផ្ដុំទៅដោយរឿងភាគដែលល្អទស្សនា។ មិនតែប៉ុណ្ណោះក៏មានតារាសម្ដែងជាច្រើនដែលពោរពេញទៅដោយសមត្ថភាព ប៉ុន្ដែក្នុងនោះគេសង្កេតឃើញតារាប្រុស ៤ រូប កំពុងតែបានឡើងកូតស្រើតៗ តែម្ដងបន្ទាប់ពីបានសម្ដែងរឿងនៅស្ថានីយទូរទស្សន៍ One31 ។

តោះក្រឡេកទៅមើលបន្តិចមើលថាជាតារាប្រុសណាខ្លះ៖

1 Film Thanapat

Film គឺជាតារាប្រុសដែលកំពុងមានប្រជាប្រិយភាពនៅស្ថានីយទូរទស្សន៍ One31 បន្ទាប់ពីបានបញ្ចេញសមត្ថភាពក្នុងរឿងភាគជាច្រើន ហើយរូបគេកំពុងត្រៀមខ្លួនថតរឿងភាគថ្មី 2 ទៀត ដែលមានចំណងជើងថា “Chun Chue Bussa” និង “Ruk Laek pop”។

2 Tor Thanapob

បន្ទាប់ពីបានសម្ដែងក្នុងរឿង «បេះដូងសិលា» រូបគេ បានទទួលប្រជាប្រិយភាពយ៉ាងខ្លាំង និងបានក្លាយជាតារាប្រុសដែលបានឆក់យកបេះដូងអ្នកគាំទ្រជាច្រើន។ មិនតែប៉ុណ្ណោះ Tor ក៏កំពុងត្រៀមខ្លួនសម្ដែងរឿងភាគជាមួយតារាស្រីជើងចាស់ Aff Taksorn ថែមទៀតផង។

3 Neng Sarun

បន្ទាប់ពីបានបញ្ចេញថ្វីដៃសម្ដែងនៅក្នុងរឿងភាគ “Phatu Kat” តារាប្រុសរូបនេះគឺឡើងកូតស្រើតៗ តែម្ដង។​

4 Tre Porapat

តារាប្រុសរូបនេះក៏មិនខុសពី Neng Sarun ដែរ រូបគេបានឡើងកូតស្រើតៗ បន្ទាប់ពីបានសម្ដែងរឿង “Phatu Kat”។

ប្រភព៖ ThaiUpdate

អត្ថបទដោយ៖​ ស្រីពេជ្រ