Jui ប្រញាប់ដាស់តឿនស្វាមី Put ត្រូវតែអត់ធ្មត់បើសិនជាក្រោយសម្រាលមានរឿងនេះកើតឡើង….! មានវីដេអូ

ជិតដល់ថ្ងៃមែនទែនហើយដែលនិងបានឃើញ PJ តូចសម្រាប់អនាគតលោកប៉ាអ្នកម៉ាក់ដៃថ្មីយ៉ាង Put Puttichai និង Jui Warattaya ខណៈពេលកំពុងពរពោះចាស់ខែហើយ ថែមទាំងកំពុងរំភើបចិត្តបំផុតជាពិសេសអ្នកទាំងពីរទើបតែបង្អួតសកម្មភាពផ្អែមល្ហែមក្នុងថ្ងៃជប់លៀងឆ្លងគម្រប់ខួបអាពាហ៍ពិពាហ៍ 4 ឆ្នាំជាមួយគ្នាកាលពីប៉ុន្មានថ្ងៃមុននេះ

ដោយខាង Put-Jui បានត្រៀមខ្លួនរួចរាល់ ក្នុងការទទួលកូនតូចរង់ចាំតែ PJ តូចផ្ដល់សញ្ញាតែប៉ុណ្ណោះ ជាក់ស្ដែងអ្នកម៉ាក់ស្រីស្អាតនៅបានបង្ហោះរូបភាពស្អាតៗមុនសម្រាលផ្ញើរជូនហ្វេនៗបានមើលទាំងអស់គ្នា

After Footer (Active) - damrei Mr1 Zone2

អមជាមួយប្រយោគថា “ម្នាក់នេះបំផុតហើយ ជួយអោយម៉ាក់ធូរស្បើយចិត្តនិងរីករាយឡើងគឺជាលោកប៉ា Put និងហើយ ជួយគ្នាចិញ្ចឹមកូន+ការរៀនពីអ្វីថ្មីៗ ក្នុងជីវិតជាមួយគ្នាណាចា ស្រលាញ់ខ្លាំងបំផុត PS. អំឡុងពេលក្រោយសម្រាល ប្រសិនបើអ័រម៉ូនរបស់ម្តាយប្រែប្រួល ចូរអត់ធ្មត់ ប្រកាសអាសន្នជាមុន ប៉ុន្ដែអាចជាអត់ក៏ថាបាន @push_dj #pj អូនតូចមកហើយ #happilyeverpj” 

រឿងនេះបានបង្កើតស្នាមញញឹមដល់ហ្វេនៗជាខ្លាំង ហើយក៏មានខមិនបង្អាប់អ្នកទាំងពីរជាច្រើនដែរដោយភាគច្រើនសុទ្ធតែនិយាយថា ចូលចិត្តការប្រកាសអាសន្នរបស់អ្នកម៉ាក់ចំពោះលោកប៉ាខ្លាំងណាស់

អត្ថបទដោយ : នីត្តា