អស់ស្ទះ!! ម្តាយរបស់លោក Nadech ចូលមកខមមិនបែបនេះក្នុងរូបបង្ហាញល្វែងខាងក្រោមរបស់អ្នកម៉ែ chomismaterialgirl !!
ជារាជនីហ្វាសសិនក្នុងចិត្តរបស់យុវវ័យជាច្រើនជំនាន់ សម្រាប់កំពូលតារាស្រី chomismaterialgirl ដែលគ្រប់គ្រងតំណែងនេះបានយ៉ាងល្អប្រសើរដោយតែងតែនាំយកនូវស្តាយល៍តែងខ្លួនថ្មីៗ ប្លែកៗមកបង្ហាញជាគម្រូអោយទស្សនិកជនបានចម្លងតាមគ្រប់ពេលវេលាមិនមានរំលោះសូម្បីមួយរដូវកាល។

ចុងក្រោយក្នុងឧកាសថ្ងៃបុណ្យ Christmas ដែលកំពុងឈានចូលមកដល់អ្នកម៉ែបញ្ចេញម៉ូតខោថ្មីធ្វើអោយមិត្តភក្តិនិងហ្វែនតភ្ញាក់ព្រឺតពេលដែលបានឃើញ។ អ្នកនាង chomismaterialgirl ផុសរូបជាមួយខោខៅប៉ូយបញ្ចេញសាច់ខ្ចីទាំងស្រុង ជាមួយអាវយឺតមានរូបសាន់តានៅត្រង់ដើមទ្រូង ដែលមិនធ្លាប់ឃើញពីមុនមកចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption សសេរថា “Make sure you’re on Santa’s good girl list 🎅🎅”។

ស្តាយល៍ថ្មីរបស់អ្នកនាង chomismaterialgirl សម្រាប់រដូវកាលថ្មីលើកនេះ HOT ខ្លាំងទាក់ទាញខ្លាំង ខ្លាំងដល់ថ្នាក់សូម្បីម្តាយរបស់លោក ណាដេត ក៏ចេញមកបញ្ចេញមតិយោបល់ក្នុងប្តះន់ខមមិនអោយនាងដែល អ្នកស្រី keaw_jung បានចូលមកខមមិនជាអ៊ិម៉ូជិថា “❤️❤️❤️❤️👍👍👏👏😀😘” បញ្ជាក់ថាលេខ១មិនមាននរណាតាមទាន់ទេ។
អត្ថបទដោយ សា



