តែងតែនាំយកបរិយាកាសគ្រួសារ និងចំនេះថ្មីៗមកចែកចាយអោយហ្វេនខ្លាប់បានទស្សនាកំសាន្តជារៀងរាល់សប្តាហ៍សម្រាប់គ្រួសាររបស់តារាស្រី Margie និងតារារ៉ែបភើ Pokmindset ព្រោះអ្នកទាំងពីរបានបង្កើតកម្មវិធី Youtube ដើម្បីបង្ហាញសកម្មភាព និងជីវភាពរបស់ពួកគេអោយគ្រប់គ្នាបានឃើញជាពិសេស។

ចុងក្រោយនៅក្នុង EP. ថ្មីគូស្វាមីភរិយាមហាសេដ្ឋីអាត់សកម្មភាពតាមចាប់កំហុសរបស់កូនៗដែលព្យាយាមកុហកពួកគេដល់សាលារៀន។ ចូលភ្លាមអ្នកនាង Margie ចេញមុខរៀបរាប់សាច់រឿងភ្លាមថាគ្រប់យ៉ាងកើតឡើងមកពីនាងសប្បាយចិត្តព្រោះកូនៗមកប្រាប់រាល់ថ្ងៃថាពួកគេចេះញ៉ាំបាយសាលាហើយពេលនេះ មិនបានដឹងសោះឡើយថានោះជាពាក្យកុហករបស់អូន “មីកា មីយ៉ា”។

តារាប្រុសស្រីជឿរហូតមកជាង៦ខែថាកូនខ្លួនឯងញ៉ាំបានឆ្អែតល្អ ប៉ុន្តែលាក់ការមិនបានយូររឿងហួសចិត្តនេះត្រូវបានបែកធ្លាយព្រោះអ្នកម្តាយបានទៅជួបជជែកជាមួយគ្រូគ្រួនៅសាលា។ អ្នកគ្រូប្រាប់ថាពួកគេមិនញ៉ាំទេ តែចូលចិត្តយកស្លាបព្រាមកញល់នឹងមាត់ធ្វើដូចញ៉ាំហើយនិយាយថាហឺប៉ុណ្ណឹងបានហើយ ឆ្អែតហើយជាដើម។
អត្ថបទដោយ សា



