លោក Mario Maurer សារភាពថាខ្លួនមានគម្រោងរៀបការជាមួយមិត្តរួចរាល់ហើយ!

តែងបដិសេធថាមិនទាន់គិតដល់រឿងកសាងគ្រួសារគ្រប់ពេលដែលអ្នកយកពត៌មានសាកសួរសម្រាប់គូស្នេហ៍តារាស្រីស្រលាញ់គ្នាបាន ៨ឆ្នាំរបស់លោក Mario Maurer និងកញ្ញា junji_junp ដែលទើបតែរូបភាពផ្អែមល្ហែមនៅតាមផ្សារទំនើបលេចធ្លាយឡើយនៅតាមបណ្តាញសង្គមថ្មីៗនេះ។
ចុងក្រោយបន្ទាប់ពីត្រូវគេសសើរថាជាគូស្នេហ៍ដែលគួរអោយស្រលាញ់មិនប្រកាន់ខ្លួនព្រោះរូបគូនៅតាមផ្សារ លោក Mario Maurer បើកចិត្តនិយាយប្រាប់អ្នកកាសែតថាខ្លួននិងមិត្តស្រីបាននិយាយគ្នាអំពីរឿងអាពារហ៍ពិពារហ៍រួចរាល់អស់ហើយ គ្រាន់តែមិនទាន់ដល់ពេលដែលត្រូវប្រកាសអោយគ្រប់គ្នាបានដឹងតែប៉់ុននោះ។
ធ្វើអោយភ្ញៀវកិត្តិយស និងអ្នកសារពត៌មានដែលបានចូលរួមកម្មវិធីបើកសម្ភោធម៉ូតូម៉ាកថ្មីជាមួយគាត់ នាំគ្នាហោកញ្ជ្រាវដោយក្តីសប្បាយរីករាយ និងនាំគ្នាចូលរួមអបអរសាទជាមួយលោក Mario Maurer និងកញ្ញា junji_junp ទុកជាមុនយ៉ាងច្រើនសន្ធឹកសន្ទាប់។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា