ដាក់មួយបទទាំងព្រឹក ក្បាច់ហាត់ប្រាណតួឯកស្រីនាង Taew រាងស្វែលហាប់ណែនមិនបានមកងាយទេ…

មិនឲរាងស្វែលស្រឡូនម៉េចនឹងបានបើតួឯកស្រីនាង Taew Natapohn មានក្បាច់ហាត់ប្រាណរាល់ព្រឹកដាក់មួយបទទាំងព្រលឹម។ ដោយតួឯកស្រីនាង Taew ក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រូបរាងខុសពីកាលទើបចូលសិល្បៈដំបូងៗឆ្ងាយណាស់ គឺប្រែមកជារាងហាប់ណែនមានសាច់ដុំតែស្វែលស្រឡូន ជារូបរាងដែលនារីស្រលាញ់ការហាត់ប្រាណប្រាថ្នាចង់បាន។ ទោះជាធ្លាប់មានអ្នករិះគន់រូបនាងជាច្រើនលើករឿងរូបរាងប្រែប្រួលឬថាស្គមជាងមុន ក៏ Taew មិនឈប់ធ្វើអ្វីដែលនាងចូលចិត្តនោះទេ គឺមិនត្រឹមតែដើម្បីភាពស្រស់ស្អាតនោះទេតែក៏គឺជាការហាត់ប្រាណដើម្បីថែទាំសុខភាពឲល្អរឹងមាំខណះដែលអាយុរចេះតែកើនពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។ តោះមកដាក់មួយបទជាមួយ Taew ដើម្បីរាងស្អាតទាំងអស់គ្នា៖

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ