កក្រើក FIFA World Cup 2022 !! Jungkook សមាជិកក្រុម BTS កំពុងត្រៀមខ្លួនឡើងបើកឆាកកម្មវិធីប្រកួតបាលទាត់លំដាប់ពិភពលោក!
ជាសិល្ប:ករអាស៊ីអាគ្នេយ៍ដែលជាប់ឈ្មោះក្នុង Twitter លំដាប់ពិភពលោកមកជាច្រើនថ្ងៃជាប់ៗគ្នាសម្រាប់លោក Jungkook សមាជិកក្រុមខេផប់ BTS ព្រោះគាត់មនុស្សតែម្នាក់គត់ដែលត្រូវបានគេអញ្ជើញអោយទៅធ្វើជាតារាកិត្តិយសឡើងបង្ហាញ Show ពិសេសសម្រាប់បើកទីលានប្រកួតកីឡា FIFA នៅប្រទេស Quatar ថ្ងៃនេះ។

ចាប់តាំងពីថ្ងៃចែញធ្វើដំណើររហូតមកទល់ថ្ងៃនេះលោក Jungkook មានសកម្មភាព មានការជួបជុំ មានបទចម្រៀងថ្មី (មានចំណងជើងថា Dreamers) និងទិដ្ឋភាពល្អៗជាច្រើននាំយកមកចែករំលែកនៅក្នុងបណ្តាញសង្គម បណ្តាលអោយកម្មវិធី FIFA World Cup 2022 កាន់តែពិសេស កាន់តែមានមនុស្សចាប់អារម្មណ៍រងចាំទស្សនានិងគាំទ្រកាន់តែច្រើនបន្ថែមទៀត។
ហើយនៅក្នុងថ្ងៃបើកកម្មវិធីថ្ងៃនេះហ្វែនខ្លាប់របស់ក្រុម BTS កំពុងធ្វើអោយប្រព័ន្ធអ៊ិនធឺណែតរំជើបរំជួលព្រោះពេលវេលាដែលពួកគេទន្ទឹមរងចាំកំពុងឈានជិតមកដល់ កំពូលតារាចម្រៀងដែលពិភពលោកទទួលស្គាល់កំពុងត្រៀមចេញបង្ហាញវត្តមានរួមជាមួយកីឡាកបាល់ទាត់លំដាប់កំពូលៗរបស់ពិភពលោក។ ចង់ដឹងថាពិសេសយ៉ាងណាកុំភ្លេចរងចាំតាមដានទស្សនាទាំងអស់គ្នាណាថ្ងៃទី ២០ ខែវិច្ឆិកានេះវេលាម៉ោង 9:30 យប់!!
អត្ថបទដោយ សា





