ជាតួឯកប្រុសមានប្រជាប្រិយភាពខ្ពស់មានឈ្មោះបោះសំលេងដល់ក្រៅប្រទេសតែម្តងសម្រាប់លោក bbillkin ដែលជូលវិស័យសិល្ប:ភ្លាមទិញចិត្តទស្សនិកជនបានភ្លាមព្រោះជាមនុស្សពោពេញដោយសមត្ថភាពហើយមានរូបរាងស្រស់សង្ហារតាមស្តង់ដាដែលនារីសម័យថ្មីកំពុងសម្លឹងរក។ សម្រាប់ប្រវត្តិក្រុមគ្រួសារវិញគឺថាអស់ស្ទះតែម្តង តារាប្រុសរបស់យើងជាកូច្បងប្រចាំត្រកូលអ្នករកស៊ីធំដែលសំងំមិនបញ្ចេញឈ្មោះជាសាធារណ:ប៉ុន្តែមានខ្លាំងសម្បត្តិចាយមិនអស់។

មហាជននាំគ្នាភ្ញាក់ផ្អើលហើយចាំផ្តើមសឺបរកប្រវត្តិរបស់តារាប្រុសបន្ទាប់ពីគាត់បានបង្ហាញវត្តមាននៅក្នុងកម្មវិធីសម្ភាសន៍ 3 Zaap ហើយនិយាយថាពេលនេះចូលចិត្តវិនិយោគទុន ប្រាក់ដែលរកបានពីការងារសិល្ប:គាត់យកទៅរកស៊ីទាំងអស់ ចំណែកប្រាក់សម្រាប់ចាយវាយគាត់ប្រើ “PaPa Card” កាតធនាគារបស់គ្រួសារដែលប្រើតាំងពីក្មេងមក (ដកយ៉ាងណាក៏ដកមិនចេះអស់តាំងពីក្មេងរហូតមកទល់ពេលនេះ)។

លឺហើយព្រឺសម្បុរព្រោះលោក bbillkin មិនមែនក្លាយជាតារាព្រោះត្រូវការល្បីល្បាញដើម្បីចំណូលជាសាច់លុយនោះឡលើយ គាត់ជាអ្នកស្នងតំណែងត្រកូលចិនរកស៊ីមានស្តុកស្តុំ មិនចាំបាច់ធ្វើអ្វីក៏មិនភ័យខ្លាចគ្មានលុយចាយ។
អត្ថបទដោយ សា



