ប្លែក ១ ទៀតបាត់!! តួឯកប្រុស film.thanapat ប្រកាសថាមានសង្សារតែបង្ហាញវត្តមាននៅកន្លែងសំងាត់ដែលមានតែអ្នក Single ទេដែលគួរចូល!!
កំពុងមានឈ្មោះបោះសម្លេង និងក្លាយជាតួឯកប្រុសលំដាប់ខ្ពស់ៗរបស់ស្ថាននីយ៍ទូរទស្សន៍បុស្តិ៍លេខ១នាពេលនេះ សម្រាប់លោក film.thanapat តារាប្រុសដែលចូលសម្តែងភ្លាមទស្សនិកជនត្រូវចិត្តហើយជួយជម្រុញអោយល្បីល្បាញកាន់តែខ្លាំងទៅៗក្នុងរយ:ខ្លី។ មុននេះបន្តិចតារាប្រុសបាចេញមុខប្រកាសថាខ្លួនមិនទំនេរ មានមនុស្សស្រីម្ចាស់បេះដូងរួចហើយ បន្ទាបពីត្រូវគេចោទថាថាជាអ្នកទី៣ដែលធ្វើអោយកញ្ញា Ladiiprang និងលោក Twopee បែកគ្នា។ ប៉ុន្តែ…

ប៉ុន្តែថ្មីៗនេះមានអ្នកប្រើប្រាស់អ៊ិនធឺណែតបែរបានប្រទះឃើញឈ្មោះរបស់គាត់នៅក្នុង App រកគូ ដែលមានតែអ្នកនៅលីវទេដែលចូលទៅប្រើប្រាសវាទៅ។ រឿងនេះកំពុងធ្វើអោយអោយទស្សនិកជនជាច្រើនសង្ស័យថាម្នាក់ក្នុង App នោះជាលោក film.thanapat ពិតប្រាកដ ឬគ្រាន់តែជាអ្នកដែលយកឈ្មោះនិងរូបភាពរបស់គាត់មកបន្លំដើម្បីបោកចិត្តស្រីៗ។

បើជាតួឯកប្រុសរបស់ទស្សនិកជនពិតមែនមានន័យថាគាត់បានបែកបាក់គ្នាជាមួយមនុស្សស្រីដែលទើបបង្ហាញមុខថ្មីៗនេះរួចរាល់ហើយ តើមានរឿងអ្វីកើតឡើងហេតុអ្វីគ្រប់យ៉ាងចប់ទៅបែបស្ងាត់ៗហើយលឿនបែបនេះ? បើមិនមែនទេ តើតារាប្រុសនឹងធ្វើយ៉ាងណាចំពោះជនដែលបន្លំធ្វើជាគាត់? បច្ចុប្បន្នគ្រប់គ្នាកំពុងរកចាំស្តាបពាក្យបកស្រាយរបស់លោក film.thanapat ដោយសង្ឃឹមថាគាត់នឹងមិនទុកអោយទស្សនិកជនសង្ស័យយូនោះឡើយ។
អត្ថបទដោយ សា



