នេះជាការចេញមុខមកនិយាយជាលើកដំបូងរបស់តារាស្រីនាង Ice ក្រោយមានពាក្យចចាមអារ៉ាមហើយរូបនាងក៏រងការរិះគន់តាមបណ្ដាញសង្គមថាជាប្រពន្ធចុងគេ ទាំងដែលនាងមិនទាន់បាននិយាយអ្វីទាំងអស់ ចុងក្រោយទើបរូបនាងសម្រេចចិត្តមកបកស្រាយឲអស់នៅពេលនេះ។
ដោយតារាស្រីនាង Ice តាំងពីប្រាប់ដំណឹងមានផ្ទៃពោះមកក៏មិនដែលបង្ហាញមុខស្វាមីនោះឡើយ គ្រាន់តែប្រាប់ថាជាអ្នកជំនួញមកពីបារាំង ថែមពត៌មានខ្លះថាស្វាមីនាងជាសេដ្ឋីនៅប្រទេសបារាំង។ រឿងពត៌មានចចាមអារ៉ាមថានាងជាប្រពន្ធចុងគេនេះ ជាច្រើនខែកន្លងមករូបនាងមិនចង់ចាប់អារម្មណ៍នោះទេខណះពេលកំពុងពពោះកូនតូច តែពេលនេះនាងសូមនិយាយចុងក្រោយឲអស់ចម្ងល់ហើយ រឿងនេះគឺជាការមិនពិតនោះឡើយ។ ហេតុដែលពេលនេះនាងមិនទាន់បង្ហាញមុខស្វាមីព្រោះនាងធ្លាប់មានគ្រូទាយប្រាប់ថាចំណងស្នេហ៍នាងបើមិនបើកចំហរនិងល្អយូរអង្វែងជាង ហើយកន្លងមករូបនាងក៏ធ្លាប់បង្ហាញមុខគូស្នេហ៍ចុងក្រោយក៏បែកគ្នាទើបលើកនេះមិនទាន់ចង់បង្ហាញ។ តែនាងក៏មាននក្ដីសុខ គូស្នេហ៍នាងមើលថែនាងយ៉ាងល្អហើយក៏ជួបជាមួយក្រុមគ្រួសារមិត្តភក្ដិជាធម្មតានិងបាននាំគ្នាដើរកំសាន្ដច្រើនប្រទេសមុនថ្ងៃសម្រាលផងដែរ ពេលនេះគ្រប់គ្នាសប្បាយចិត្តរង់ចាំជួបមុខកូនតូច។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ