គ្រាន់តែដើមឈើដាំនៅផ្ទះថ្មីរបស់ Baifern ក៏អាចធ្វើអោយហ្វេនៗមានការភ្ញាក់ផ្អើលដែរព្រោះមួយដើមៗតម្លៃរាប់សិប….! មានវីដេអូ

ស្ទើរតែមួយភាគរយហើយសម្រាប់ផ្ទះថ្មីដ៏ធំរបស់តារាសម្ដែងស្រីសែនពូកែយ៉ាង Baifern Pimchanok ដែលបានលះបង់កំលាំងកាយចិត្តដើម្បីសាងសង់ផ្ទះមួយនេះជូនគ្រួសារ ជូនឪពុកម្ដាយប្អូនប្រុស បានរស់នៅស្រណុកសុខស្រួល

ដោយមុននេះមិនប៉ុន្មានថ្ងៃ Baifern ក៏ទើបបង្ហោះរូបភាពមកត្រួតពិនិត្យផ្ទះមួយខ្នងនេះ ថែមទាំងថតរូបផុសនៅក្នុងបណ្ដាញសង្គម ហើយជាក់ស្ដែងនៅពេលថ្មីៗនេះ ក៏បានចេញមកបង្ហាញពីដំណើរការរីកចម្រើនថែមទៀត អមជាមួយប្រយោគខ្លីៗថា “ថ្ងៃនេះដាក់ដាំដើមឈើហើយ”

After Footer (Active) - damrei Mr1 Zone2

ដើមឈើដែលនាងយកមកដាំនៅជុំវិញផ្ទះមិនមែនដើមតូចៗនោះទេ ព្រោះឃើញជាលក្ខណៈដើមធំណាស់ ឃើញកាន់តែច្បាស់នៅពេលប្រៀបធៀបជាមួយខ្លួនរបស់ Baifern ឃើញរូបនាងកាន់តែតូច

ហើយហ្វេនៗដែលចូលមកខមិន សុទ្ធតែសរសើរពីភាពពូកែរបស់តួឯកស្រីយើង រាងតូចទេតែពូកែលើសមាឌពិតៗ

អត្ថបទដោយ : នីត្តា