នៅជាមួយគ្នាយូរៗទៅមុខក៏ដូចគ្នា! Margie នៅតែមិនយល់រឿង Pok មុខដូចគ្នាដាក់មុខជិតៗទើបដឹងថានរណាកាត់រកនរណា! មានរូបភាព
មានសកម្មភាពគួអោយស្រលាញ់ៗជាលក្ខណៈគ្រួសារមកបង្ហាញហ្វេនៗបានមើលទៀតហើយសម្រាប់តួឯកស្រីកូនពីរយ៉ាង Margie Rasri ជាមួយស្វាមី Pok Passakorn ដោយអ្នកទាំងពីរបានរៀបការប្រើជីវិតគូររួមគ្នាអស់រយៈ 5 ឆ្នាំហើយ រហូតដល់កូនភ្លោះទាំងពីរចាប់ផ្ដើមលូតលាស់ធំធាត់ហើយក៏រពឹសណាស់ដែរ អាចចេញទៅធ្វើកិច្ចការសប្បាយៗជាមួយលោកប៉ាអ្នកម៉ាក់បានពេញទំហឹងហើយ
ជាក់ស្ដែងនៅក្នុងបណ្ដាញសង្គម IG របស់អ្នកនាង Margie សុំបង្ហោះរូបភាពគូរជាមួយស្វាមីយ៉ាងរ៉ូមែនទិក ដោយអមជាមួយឃ្លាប្រយោគថា “ឆ្ងល់មិនបាត់នៅជាមួយគ្នាយូរទៅជាមុខដូចគ្នាអីណា………ខ្ញុំចិនឬអ្នកបារាំង អត់យល់ទេ”
អាចនិយាយថាការផុសនេះអាចបង្កើតសម្លេចសើចពេញបណ្ដាញសង្គមតែម្ដង អ្នកសិល្បៈជាច្រើនរូបបានចូលមកខមិនចំពោះភាពគួអោយស្រលាញ់របស់គូរស្វាមីភរិយាមួយគូរនេះគ្រប់ៗគ្នា
អត្ថបទដោយ : នីត្តា