ចឹងតើបាន Chompoo ចេះតែឆ្ងល់ហេតុអ្វីបានជាកូនៗចង់ទៅតែផ្ទះយាយតាមពិតម៉ាក់យាយមានអាថ៌កំបាំងពិសេសចង់ចិត្តចៅចឹងសោះ! មានវីដេអូ

និយាយពីថាទាន់សម័យមិនចាញ់កូនស្រីប៉ុន្មានទេសម្រាប់ម៉ាក់យាយ Ning ម៉ាក់ៗរបស់ Chompoo Araya ហើយជាម៉ាក់យាយរបស់ Shayfa-Phayu-Gal ដោយថ្មីៗនេះបានផ្លាស់ប្ដូរខ្លួនក្លាយជាអ្នកធ្វើយូធូបហើយ ហើយក៏ទើបតែចេញវីដេអូដំបូង ដោយដាក់ចំណងជើងថា ផ្ទះបាយយាយ Ning ក្នុងប៉ុស្ដិ៍ My Material World ព្រមទាំងទទួលបានការគាទ្រច្រើនណាស់ ជាពិសេសមានកូនស្រីសែនពូកែយ៉ាង Chompoo Araya ជួយផ្សព្វផ្សាយអោយទៀត


1

After Footer (Active) - damrei Mr1 Zone2

Loading…Post: Edi

ហើយវីដេអូទីពីរ EP.2 ក៏បានមកដល់តាមការស្នើរសុំរបស់ប្រិយមិត្ត បន្ទាប់មកគ្រប់គ្នាត្រូវបានឆកយកបេះដូងយ៉ាងពេញទំហឹង ចំពោះភាពគួអោយស្រលាញ់បែបធម្មជាតិរបស់ម៉ាក់យាយ ដែលធ្វើអោយគ្រប់គ្នាប្រាប់ថាមើលហើយមុខរបស់ Chompoo ក៏ហោះមកតែម្ដង តាមពិតកូនបានម៉ាក់ៗពូកែចឹងសោះ នាំទៅមើលសួនបន្លែដ៏ធំដែលយាយលួចលាក់កូនស្រីទិញទុក

ហើយវីដេអូនេះ ម៉ាក់យាយបានត្រលប់មកបង្ហាញស្នាដៃធ្វើម្ហូបដូចកាលពីមុន មានមុខម្ហូបជាច្រើនដែលកូនស្រីស្នើរសុំអោយអ្នកម្ដាយធ្វើ វីដេអូនេះម៉ាក់យាយតាំងចិត្តតាំងថ្លើមធ្វើម្ហូបនេះ Crispy Noodles ចង់ចិត្តកូនចៅៗជាពិសេស Shayfa ដែលចូលចិត្តមុខម្ហូបនេះខ្លាំងណាស់ ប្រាប់ថាយាយធ្វើឆ្ងាញ់

បន្ទាប់មកយើងក៏បានឃើញភាពគួអោយស្រលាញ់របស់ Chompoo និងយាយ Ning ​ម៉ាក់កូននិយាយគ្នាត្រលប់ទៅអតិតកាលផ្អែមល្ហែម ថែមទាំងបាននិយាយពីមុខម្ហូបដែល Chompoo  ចូលចិត្តទៀតផង

អត្ថបទដោយ : នីត្តា