សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ!! លោក ខាត់ ចម្រើន តារាកំប្លែងល្បីទទួលមរណភាពទាំងវ័យក្មេង!!

ចាត់ទុកជាដំណឹងដ៏ក្រៀមក្រំមួយសម្រាប់គ្រួសារសព និងសម្រាប់វិស័យសិល្ប:កម្ពុជាទាំងមូលដោយថ្មីៗនេះលោក ខាត់ ចម្រើន ប្អូនប្រុសបង្កើតរបស់តារាចម្រៀងល្បី ខាត់ សុឃីម បានចែកឋានទៅដោយជម្ងឺរោគាពាធ​។ បច្ចុប្បន្នសាច់ញាតិទាំងអស់កំពុងរៀបចំកម្មវិធីជូនដំណើរជាលើកចុងក្រោយយ៉ាងសោកសៅរ៍ និងសោកស្តាយបំផុត។
ចំពោះការបាត់បង់យ៉ាងធំធេងនេះអ្នកនាង ខាត់សុឃីមជាបងស្រីបានផុសសារឈឺចាប់ចូលក្នុងបណ្តាញសង្គមធ្វើអោយអ្នកប្រើប្រាស់អ៊ិនធឺណែតក្តុកក្តួល មានចិត្តអាណិតអាសូតាមយ៉ាងច្រើនក្រៃលែង តារាស្រីបានសសេរថា “សូមប្អូនទៅកាន់ឋានសុខ ជាតិក្រោយសូមអោយអាយុវែង ទៅចុះ កុំគិតពីប្រពន្ធកូន បងប្អូនមើលថែហើយ បងជួយអោយកូនៗរបស់ឯង រៀនសូត្រចប់ចុងចប់ដើម ពុកអើយអាចំរើនវាទៅមើលថែពុកហើយ”។
ក្នុងថ្ងៃបុណ្យសពមានតារាប្រុសស្រីច្រើនណាស់ដែលបានចូលរួមរំលែកទុក្ខទាំងបានទៅចូលរួមដោយផ្ទាល់ និងនាំគ្នាបង្ហោះសារចូលរួមសោកស្តាយចំពោះការបាត់បង់សមាជិកគ្រួសារ ក៏ដូចជាសិល្ប:ករឆ្នើមប្រចាំវិស័យសិល្ប:។ ចំណែកទស្សនិកជនគាំទ្រស្នាដៃរបស់គាត់វិញនាំគ្នាសូមអោយលោក ខាត់ ចម្រើន បានទៅកាន់ទីស្ងប់អស់ទុក្ខកង្វល់ ហើយចូលរួមរំលែកទុក្ខជាមួយគ្រួសារសពយ៉ាងអស់ពីចិត្ត។ May Your Soul Rest In Peace!!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា