បាក់ទឹកបាក់ដីទៀតហើយឡើកនេះ!! film.thanapat តួឯកប្រុសរបស់កញ្ញា ladiiprang ទទួលស្គាល់ថាម្នាក់នៅក្នុង App រកគូនោះគឺជាគាត់!!

កាលពីម្សិលមិញនេះផុសរបស់អ្នកប្រើប្រាស់អ៊ិនធឺណែតដែលបានផុសសសេរថា “មែនក៏អី ជាតារាប្រុសដែលយើងស្គាល់មែនទេ? គាត់លេងរកគូក្នុងនេះដែលមែនទេ?” បានធ្វើអោយទស្សនិកជនថៃ និងហ្វែនខ្លាប់នៅក្រៅប្រទេសសង្ស័យ នាំគ្នារងចាំស្តាប់ចម្លើយចេញពីមាត់របស់លោក film.thanapat យ៉ាងអន្ទះសារព្រោះនរណាៗក៏ចង់អោយគាត់ត្រឡប់មក Single វិញដែល។

ចុងក្រោយអស់ចម្ងល់ ច្បាស់ៗ តារាប្រុសចេញមុខប្រកាសថាម្នាក់នៅក្នុងអាប់ភ្លិកខេសិនរកគូស្នេហ៍គឺជារូបគាត់មែន។ លោក film.thanapat ពេលនេះបើកបេះដូងកំពុងរងចាំមនុស្សចូលមកសិក្សាចិត្តយ៉ាងបើកចំហរ នរណាក៏មានសិទ្ធចូលនិយាយសាកល្បងមើលចិត្តជាមួយគាត់បានដែល។
ដោយបន្ទាប់ពីបានលឺដំណឹងហើយទស្សនិកជនជាពិសេសហ្វែនខ្លាប់ដែលស្រលាញ់គាំទ្រគាត់កន្លងមកបាន download App នោះតាមតារាប្រុស ដោយសង្ឃឹមថាខ្លួននឹងមានឧកាសអាចក្លាយជាមនុស្សមានសំណាងម្នាក់នោះ។ សរុបមកលោក film.thanapat បច្ចុប្បន្ននេះបេះដូងនៅទំនេរ អ្នកដែលចង់ចាប់គូកាត់ជាមួយកញ្ញា ladiiprang នៅមានសង្ឃឹមច្រើនថាតួឯកប្រុសស្រីក្នុងរឿងនឹងក្លាយជាគូស្នេហ៍ក្នុងជីវិតពិតបាន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា