ជាការពិតណាស់ ទោះបីជាពេលនេះកំពុងតែតារាចម្រៀងប្រុសក្នុងផលិតកម្មរស្មីហង្សមាសលោក ព្រាប សុវត្ថិ មានកូនប្រុស៣នាក់កម្លោះៗអស់ហើយក៏ដោយ តែជីវិតប្ដីប្រពន្ធលោក មើលទៅនៅតែមានភាពផ្អែមល្ហែមមិនចាញ់ក្មេងៗនោះទេ។
ជាក់ស្ដែងកាលពីពេលថ្មីភរិយារបស់លោក បានបង្កការភ្ញាក់ផ្អើលនៅក្នុងបណ្ដាញសង្គម ដោយគ្រប់គ្នាបានឃើញភរិយាលោកបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយលោក ដោយបង្ហាញពីភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ និងថែមទាំងពោលពាក្យមួយឃ្លារថា៖
«ម្នាក់នេះហើយ ដែលធ្វើឲ្យខ្ញុំមានក្តីសុខពេញមួយជីវិត»។
ក្រោយពេលលឺបែបនេះ មហាជននិងអ្នកគាំទ្រជាច្រើន បានបង្ហាញអារម្មណ៍រំភើប ដោយឃើញលោក ព្រាប សុវត្ថិ និងភរិយា កាន់តែស្រលាញ់គ្នាខ្លាំង ទោះបីជាអាយុអ្នកទាំងពីរកាន់តែជ្រេទៅមុខបន្ដិចក៏ដោយ ពិតជាគួរឲ្យសរសើរខ្លាំងណាស់៕
តោះ! ទៅទស្សនារូបភាពជាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី